នៅពេលដែលអ្នកមករដូវម្តងៗ អ្នកអាចសង្កេតមើលឈាមរដូវរបស់អ្នកបាន ព្រោះពណ៌នៃឈាមរដូវទាំងនោះ អាចបង្ហាញអ្នកពីស្ថានភាពនៃសុខភាពរបស់អ្នក។ តើមានពណ៌ណាខ្លះដែលអាចបញ្ជាក់ថា សុខភាពអ្នកល្អ ឬមិនល្អទៅ?

1. នៅថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃការមករដូវ ឈាមរដូវអ្នកអាចមានពណ៌ផ្កាឈូក។ ពណ៌នេះ មានន័យថា សុខភាពអ្នកមានសភាពធម្មតា។ ប៉ុន្តែបើនៅចន្លោះពេលថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃការមករដូវ ឈាមរដូវអ្នកនៅតែមានសភាពពណ៌ផ្កាឈូក នោះអ្នកគួរតែប្រយ័ត្ន ព្រោះអ្នកប្រហែលជាមានផ្ទៃពោះ។

2. នៅពេលដែលឈាមរដូវអ្នកមានពណ៌ក្រហមស្រស់ មានន័យថា សុខភាពអ្នកគ្មានបញ្ហាឡើយ។ ប៉ុន្តែបើវាធ្លាក់ឈាមរយៈពេលចាប់ពី៨ថ្ងៃឡើងទៅ ហើយនៅតែមានពណ៌នេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីការពារសុខភាពរបស់អ្នក។

3. ឈាមរដូវដែលមានពណ៌ក្រហមលាយជាមួយស្វាយចាស់ ថែមទាំងមានឈាមដុំៗមកជាមួយ បើក្នុងរយៈពេលខ្លី សុខភាពអ្នកមិនមានបញ្ហាឡើយ។ ប៉ុន្តែបើវារក្សាដល់រយៈពេលវែង ហើយមានឈាមដុំដែលមានពណ៌ប្រផេះលាយសមកជាមួយ អាចជាមុខសញ្ញានៃការរលូតកូនបាន។

4. នៅពេលដែលឈាមរដូវអ្នកមានពណ៌ទឹកក្រូច ថែមទាំងមានក្លិន មានន័យថា សុខភាពអ្នកកំពុងតែមានបញ្ហាហើយ ដោយអ្នកអាចប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងរោគស្ត្រីបាន។

5. នៅពេលដែលអ្នកមានប្រើប្រាស់ថ្នាំ ជក់បារី ញ៉ាំស្រា ឬប្រើគ្រឿងញៀន ឈាមរដូវអ្នកអាចមានពណ៌ខ្មៅ។

6. ជាធម្មតា នៅពេលដែលអ្នកមករដូវ អាចច្រើននៅថ្ងៃទីមួយ និងទីពីរ ប៉ុន្តែបើឈាមមកច្រើនថ្ងៃនៅតែមិនអស់ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចព្យាបាលបានទាន់ពេលវេលា។

7. ជួនកាលនៅពេលដែលអ្នកកក់សក់ក្នុងពេលមករដូវ ក៏អាចធ្វើឲ្យឈាមរដូវអ្នកប្រែជាតិចដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង