ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ មានតែការខំប្រឹងប្រែងទេ ទើបអាចធ្វើឲ្យអ្នកទទួលបានផល ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែកុំនិយាយផ្តេសផ្តាស ទើបទ្រព្យមិនហូរចេញក្រៅ។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែរក្សាចរិតទន់ភ្លន់ ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ បើអ្នកអាចគ្រប់គ្រងអារម្មណ៍ នោះទ្រព្យអ្នកមិនទាបទេ។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ ទ្រព្យអ្នកងាយនឹងហូរចេញណាស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពអ្នកផ្ទះ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងអាចទទួលបានផលពីការបណ្តាក់ទុនពីមុន។ ពណ៌សំណាង គឺពណ៌ទឹកប្រាក់។ លេខសំណាង គឺលេខ១។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងពិបាកចំណេញប្រាក់ចូលមកណាស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកនឹងឡើងខ្ពស់ ដោយមានឱកាសឡើងប្រាក់ខែបាន។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ១។
ឆ្នាំរកា
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយអាចបានផលច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែក្តាប់ឲ្យជាប់នូវឱកាសគ្រប់យ៉ាង។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ
ថ្ងៃនេះ ឲ្យតែអ្នកប្រយ័ត្ន នឹងអាចបានផលចូលមក។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ០៕