នេះជាដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេ ព្រោះថា ការស្រាវជ្រាវថ្មីបានបង្ហាញថា ការញ៉ាំកាហ្វេចាប់ពី ៣ពែងឡើងទៅក្នុងមួយថ្ងៃប្រហែលជាជួយលុបបំបាត់បញ្ហាធ្ងន់ធ្ងរនៅថ្លើមបាន។ តាមការសិក្សារយៈពេល ២៦ឆ្នាំទៅលើជនជាតិអាមេរិកច្រើនជាង ១៤០០០នាក់ មិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធិពលបានទេ។ យ៉ាងណាមិញ អ្នកចូលរួមដែលបានញ៉ាំកាហ្វេ៣ពែងក្នុងមួយថ្ងៃអាចបន្ថយការសម្រាកពេទ្យដោយសារតែជំងឺទាក់ទងនឹងថ្លើមបាន ២១ភាគរយ។ 

អ្នកញ៉ាំកាហ្វេប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺថ្លើមបាន។ ការញ៉ាំកាហ្វេក្នុងកម្រិតទាប និងមធ្យមប្រហែលជាមិនគ្រោះថ្នាក់ដល់ថ្លើមដែរ។ 

ការសិក្សាបានទាញទិន្នន័យពីការសិក្សាលើជំងឺបេះដូងថ្នាក់ជាតិដ៏សំខាន់មួយ។ អ្នកចូលរួមតម្រូវឲ្យបំពេញតារាងសំណួរដែលរួមមានសំណួរទាក់ទងនឹងការញ៉ាំកាហ្វេ និងកំណត់ត្រាសុខភាពរបស់ពួកគេដែលត្រូវបានតាមាដនរយៈពេល ២៦ឆ្នាំ។ ជាមធ្យម ពួកគេញ៉ាំកាហ្វេក្រោម ២៣៦មីលីលីត្ររាល់ថ្ងៃ ។ ទំនាក់ទំនងរបស់កាហ្វេជាមួយនឹងថ្លើមមានសុខភាពល្អត្រូវបានធ្វើឡើងក្រោយពីការស្រាវជ្រាវមានការផ្លាស់ប្តូរទៅលើកត្តាផ្សេងៗទៀតដែរដូចជា ជាតិសាសន៍ និងចំណូល បញ្ហាសុខភាពផ្សេងៗ និងរបបអាហារមនុស្សម្នាក់ៗ។ 

 ការញ៉ាំកាហ្វេគឺជារឿងល្អសម្រាប់សុខភាពថ្លើមនោះគឺមិនមែនជារឿងថ្មីឡើយ។ វាមានការសិក្សាធំៗជាច្រើនជាមួយនឹងការចូលរួមរបស់មនុស្សច្រើនជាង ៤៣០០០០នាក់ទៅទៀត ដែលបានរកឃើញថា ការញ៉ាំកាហ្វេមានទំនាក់ទំនងនឹងការថយចុះការកើតជំងឺក្រិនថ្លើម ជាពិសេសអ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង៕