ភាគច្រើនការរបួសដោយរលាកតិចតួចអាចថែរក្សាដោយខ្លួនឯងនៅផ្ទះបានដោយមិនបាច់ត្រូវទៅជួបពេទ្យឡើយ។ ភាពធ្ងន់ធ្ងរនៃការរលាកគឺអាស្រ័យទៅតាមកន្លែងដែលវាគ្របដណ្តប់ និងជម្រៅដែលវាកើតមាន។ សម្រាប់ការរលាកកម្រិតទីមួយប៉ះពាល់តែស្រទាប់ស្តើងខាងលើគេប៉ុណ្ណោះ។ ការរលាកកម្រិតទីពីរកើតឡើងលើស្រទាប់ជ្រៅជាងនេះ។ ការរលាកកម្រិតទីបីវិញគឺធ្ងន់ធ្ងរបំផុត ព្រោះវារលាកពេញស្រទាប់ស្បែកទាំងមូល ដែលអាចបំផ្លាញវាផង និងជាលិកានៅខាងក្រោមនោះផង។ 

ចូរទៅជួបគ្រូពេទ្យបើសិនជាការរលាកនោះគឺខ្មៅក្រហម និងមើលទៅរលោង និងពងបែក ព្រោះវាជាសញ្ញានៃការរលាកកម្រិតទីពីរ។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាស្បែកទៅជាស្ងួត និងរឹងដូចជ័រកៅស៊ូ ជាមួយនឹងស្នាមស ត្នោត ឬខ្មៅ។ ទាំងនេះគឺជាសញ្ញាទាក់ទងនឹងការរលាកកម្រិតទីបី។

ដើម្បីព្យាបាលការរលាកតិចតួច យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចូរត្រាំទឹកត្រជាក់ ឬស្អំទឹកត្រជាក់នៅលើកន្លែងដែលរលាកនោះ ១០នាទី
  • ចូរសម្ងួតជាមួយនឹងក្រណាត់ស្អាត និងគ្របដោយកំប្រេះ ឬបង់អត់ស្អិតដែលស្អាត
  • មិនត្រូវលាបប័រពីលើឡើយដោយសារវាអាចធ្វើឲ្យមានការបង្ករោគបាន
  • កុំបំបែកពងទឹក
  • ថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាក៏អាចប្រើបានដើម្បីជួយបន្ថយការរលាក និងឈឺចាប់បានដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង