សាប៊ូបោកខោអាវគឺជារបស់ដែលអ្នករាល់គ្នាប្រើជាចាំបាច់សម្រាប់បោកខោអាវ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាសាប៊ូបោកខោអាវទាំងនោះពិតជាប៉ះពាល់ដល់សុខភាពអ្នកណាស់។ តើវាប៉ះពាល់ផ្នែកណាខ្លះនៃរាងកាយអ្នកខ្លះទៅ?

1. វានឹងប៉ះពាល់ដល់ស្បែកអ្នកជាខ្លាំង ដោយសារតែវាអាចស្រូបយកជាតិទឹកដែលមានក្នុងរាងកាយអ្នក។ ជាងនេះទៅទៀតវានឹងធ្វើឲ្យស្បែកអ្នកស្ងួតទៀតផង គ្មានសំណើម មើលទៅដូចស្បែកដែលងាប់។

2. នៅក្នុងសាប៊ូមានសារធាតុជាច្រើនដែលអាចធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នកធ្លាក់ចុះ ហើយក្រោយពេលដែលអ្នកប្រើរួច អ្នកអាចប្រតិកម្ម ហើយសុខភាពអ្នកអាចទ្រុឌទ្រោមក៏មានដែរ ប្រែជាខ្សោយជាងធម្មតាដោយមិនដឹងខ្លួន។

3. នៅពេលដែលអ្នកប្រើសាប៊ូច្រើន វាក៏អាចប៉ះពាល់ដល់សរសៃឈាមអ្នកដែរ ដោយអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល មានជំងឺខ្វះឈាមជាដើម។ ជាងនេះទៅទៀត វាអាចធ្វើឲ្យអ្នកមានជំងឺសរសៃឈាមនៅថ្ងៃណាមួយជាមិនខាន ។

4. ដោយសារតែក្លិនក្រហូបក្នុងសាប៊ូខ្លះ អាចប៉ះពាល់ដល់ខួរក្បាលអ្នក ដែលអាចធ្វើឲ្យអ្នកវិលមុខ ឈឺក្បាល ចង់ក្អួតជាដើម ជាងនេះទៅទៀតអ្នកអាចប្រឈមមុខនឹងជំងឺមហារីកយ៉ាងងាយ ហើយខួរក្បាលអ្នកនឹងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះអ្នកគួរតែកាត់បន្ថយនៃការប្រើសាប៊ូដោយមិនត្រូវប្រើច្រើននៅពេលបោកខោអាវឡើយ ព្រោះការកាត់បន្ថយការប្រើនេះ វាមិនសូវអាចប៉ះពាល់ផ្ទាល់ដល់សុខភាពអ្នកច្រើនឡើយ បើទោះជាប៉ះពាល់ក៏ប៉ះពាល់តិចដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង