Join with Health.com.kh on Telegram

ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកមានលក្ខណៈស និងម៉ត់រលោង អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកហាត់ប្រាណ អ្នកនឹងអាចបញ្ចេញជាតិពុលចេញមកក្រៅ ដោយធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងជាទីបំផុត ថែមទាំងអាចរក្សារាងស្អាត និងសុខភាពល្អទៀតផង។ ចលនាហាត់ប្រាណទាំងនោះមានដូចជា ការរាំ ការរត់យឺតៗ និងការរត់លឿនជាដើម។

2. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយធ្វើឲ្យអ្នកបញ្ចេញជាតិពុលតាមរយៈការបត់ជើងតូច។ ជាពិសេស ទឹកនេះ នឹងជួយធ្វើឲ្យស្បែកអ្នកឆាប់ដុះកោសិការថ្មីឡើងមក ដោយជួយជម្រុះស្បែកចាស់ចេញអស់។

3. អ្នកអាចញ៉ាំតែបៃតងបាន ព្រោះតែមួយប្រភេទនេះ អាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចស្គមបានសម្រេចនៅពេលដែលអ្នកពិសារក្នុងរយៈពេលយូរ។ ជាពិសេស ក្រោយពេលដែលញ៉ាំតែបៃតងរួច ជាតិពុលក្នុងរាងកាយរបស់អ្នកនឹងអាចបញ្ចេញមកក្រៅអស់។

4. អ្នកគួរតែប៉ូវវីតាមីនDឲ្យបានគ្រប់គ្រាន់ ព្រោះវីតាមីនមួយប្រភេទនេះ អាចជួយពន្យារភាពចាស់របស់អ្នក។ ដូចនេះ អ្នកអាចញ៉ាំថ្លើមសត្វ និងពពួកបន្លែបៃតង ដើម្បីសុខភាពស្បែករបស់អ្នក។

5. អ្នកក៏អាចត្រាំក្នុងអាងទឹកផងដែរនៅពេលដែលអ្នកមាន ព្រោះការត្រាំក្នុងនោះ នឹងអាចជួយការពារស្បែកអ្នកឲ្យមានសភាពស្អាត ដោយស និងម៉ត់រលោង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើនេះបាន ដើម្បីសុខភាពស្បែករបស់អ្នក៕