ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ ចំពោះអ្នកដែលធ្វើការជួញដូរ អាចនឹងទទួលបានផល ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែធ្វើរឿងល្អខ្លះ ដើម្បីជួយទប់ទ្រព្យរបស់អ្នក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៩។

ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកធ្លាក់ចុះណាស់ ដោយធ្វើឲ្យអ្នកមិនអាចទទួលបានផលអ្វីចូលមកទេ។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ៧។

ឆ្នាំថោះ
ថ្ងៃនេះ ទេវតាទ្រព្យនឹងនៅជិតខ្លួនអ្នក ដូចនេះ អ្នកអាចធ្វើការបណ្តាក់ទុនបាន។ ពណ៌សំណាង គឺពណ៌កុលាប។ លេខសំណាង គឺលេខ៦។

ឆ្នាំរោង
ថ្ងៃនេះ ឲ្យតែអ្នកធ្វើការស្របច្បាប់ នោះផលដែលអ្នកបានមិនទាបទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។

ឆ្នាំម្សាញ់
ថ្ងៃនេះ លាភអ្នកនឹងឡើងខ្ពស់វិញ ដោយធ្វើឲ្យអ្នកអាចចំណេញបានយ៉ាងច្រើន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៣។

ឆ្នាំមមី
ថ្ងៃនេះ អ្នកមិនគួរងាយជឿអ្នកដទៃឡើយ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៥។

ឆ្នាំមមែ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះទ្រព្យអ្នក ទើបមិនងាយហូរចេញក្រៅ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។

ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាព ទើបមិនបាត់បង់ទ្រព្យច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។

ឆ្នាំរកា
ថ្ងៃនេះ អារម្មណ៍អ្នកមិននៅក្នុងខ្លួនឡើយ ដោយពិបាកនឹងសម្រេចណាស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែធ្វើអ្វីឲ្យបានល្អិតល្អន់ ទើបអាចរក្សាទ្រព្យបានគង់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៥។

ឆ្នាំកុរ
ថ្ងៃនេះ លាភអ្នកមានសភាពធម្មតាទេ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង