​​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់ បាន​ក្លាយជា​ឃាតករ​ចាក់​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ដោយសារ​ជនរងគ្រោះ មាន​សា​ហាយ​ជាមួយ​មនុស្ស​ស្រី​ដូចគ្នា (lesbian) ហើយ​ចម្អក​ថា​ខ្លួន​មាន​លិង្គ​តូច​។

​ជនសង្ស័យ​ឈ្មោះ ដេវីត ក្លាក (David Clark) បាន​ជាប់ចោទ​ពីបទ​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ មេ​ឡា​នី (Melanie) បន្ទាប់ពី​ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​ផឹកស៊ី មុនពេល​គាត់​ទូរស័ព្ទ​ទៅ​លេខ ៩៩៩ ដើម្បី​សារភាព​ការពិត​។​

​បុរស​វ័យ ៤៩ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​បានសម្លាប់​ជនរងគ្រោះ​នៅផ្ទះ​របស់​ពួកគេ ក្នុង​សង្កាត់​វ៉​ស្ទ័​រ​សៀ (Worcestershire) ប្រទេស​អង់គ្លេស មុនពេល​ពាក់​កណ្តាលអធ្រាត្រ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​។​

​តុលាការ​បញ្ជាក់ថា ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​អស់​រយៈពេល ១០​ឆ្នាំ មកហើយ​ប៉ុន្តែ​ពួកគេ​មាន​ទំនាក់ ទំនង​ច្របូកច្របល់​ណាស់​។ ពួកគេ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​ដោយសារ​ស្ត្រី​រងគ្រោះ​វ័យ ៤៤ ឆ្នាំ​ដែល​កើត​នៅ​អាមេរិក​ខាងត្បូង មាន​សា​ហាយ​ជាមួយ​កូនស្រី​ម្នាក់​របស់​មិត្តភក្តិ​ពួកគេ​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង