វាគឺជាដុំសាច់មហារីកមួយប្រភេទដែលមានក្នុងស្បូន។ ស្រ្តីភាគច្រើនគឺមានភ្នាស់កម្រាលក្នុងស្បូន ប៉ុន្តែអ្នកអាចកើតជាដុំសាច់ក្នុងស្រទាប់សាច់ដុំរបស់ស្បូនដែ។ ស្រ្តីស្ទើរតែ ៥០០០០នាក់ក្នុងសហរដ្ឋអាមេរិកអាចកើតជំងឺមហារីកប្រភេទនេះជារៀងរាល់ឆ្នាំ។ បើសិនជាអ្នករ៉ាំងរដូវហើយ ឱកាសនៃការកើតជំងឺនេះក៏កាន់តែខ្ពស់ដែរ។ 

ហ្សែនអាចដើរតួនាទីមួយទៅលើរបៀបដែលអ្នកកើតជំងឺមហារីកស្បូនដែរ។ ឧទាហរណ៍ ចង្កោមរោគសញ្ញា Lynch គឺជាជំងឺហ្សែនមួយប្រភេទដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺមហារីកជាច្រើនប្រភេទ ហើយស្រ្តីដែលមានជំងឺនេះគឺមានឱកាសកាន់តែខ្ពស់នឹងការកើតមហារីកស្បូនដែរ។ ប៉ុន្តែការដែលមានបញ្ហាលើហ្សែនមិនមែនមានន័យថាអ្នកដឹងថាកើតជំងឺមហារីកនេះទេ។ វាគ្រាន់តែមានន័យថា អ្នក និងគ្រូពេទ្យគួរតែសហការណ៍លើការសង្កេតមើលរោគសញ្ញា ដូច្នេះអ្នកអាចព្យាបាលវាបានលឿនដែរ។

បើសិនជាអ្នកមិនទាន់រ៉ាំងរដូវទេ ហើយកំពុងតែហូរឈាម ឬហូរឈាមរឹមៗដែលមានពណ៌ក្រហម ផ្កាឈូក ឬស ចន្លោះពេលមករដូវ ចូរទៅជួបគ្រូពេទ្យ។ ការធ្លាក់ឈាមអាចជាសញ្ញាមួយនៃជំងឺមហារីកស្បូន ប៉ុន្តែវាក៏ជារោគសញ្ញាមួយនៃជំងឺផ្សេងៗទៀតដែរ។ វាអាចជារឿងធម្មតាដែរសម្រាប់ស្រ្តីមួយចំនួន។

ចូរឲ្យពេទ្យដឹងភ្លាមបើសិនជាអ្នកមានអាការៈដូចខាងក្រោមនេះ៖

  • ឈឺក្នុងអាងត្រគាក 
  • ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
  • ឈឺក្នុងពេលរួមភេទ
  • ពិបាកនោម ឬនោមឈឺ

វាគឺជារឿងល្អបំផុតបើសិនជាអ្នករកឃើញមហារីកស្បូនមុនពេលវាលូតលាស់ ឬរាលដាល ដូច្នេះកុំពន្យាពេលលើការទៅពិនិត្យសុខភាព ឬមិនខ្វល់ខ្វាយអំពីរោគសញ្ញាដែលកើតមានអី៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here