រឿងនេះស្តាប់មើលទៅពិតជាគួរឲ្យខ្លាចមែន។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺថា សរសៃឈាមក្នុងផ្នែកជាច្រើននៃមុខគឺមានទំនាក់ទំនងគ្នាយ៉ាងស្និទ្ធទៅនឹងសរសៃឈាមទៅខួរក្បាលម មានរចនាសម្ពាធសំខាន់ៗជាច្រើននៅជុំវិញភ្នែក ច្រមុះ និងមាត់។ ដូច្នេះការបង្ករោគនៅស្បែកត្រង់តំបន់នេះវាពិតជាមានឥទ្ធិពលខ្លាំងក្នុងការរាលដាល និងបង្កផលវិបាកគ្រោះថ្នាក់ ថ្វីបើការបង្ករោគនៅខួរក្បាលធ្ងន់ធ្ងរគឺជារឿងកម្រក៏ដោយ។
យ៉ាងណាមិញ ការបង្ករោគញឹកញាប់ផ្សេងៗទៀតនៅតំបន់ទាំងនេះគួរតែចៀសវាងឲ្យបាន។ ការញិចមុន អាចធ្វើឲ្យស្បែករហែក និងនាំឲ្យកើតជាការបង្ករោគ និងរលាកស្បែកបាន។ រយៈពេលច្រើនថ្ងៃទៅ ការបង្ករោគដោយបាក់តេរីភាគច្រើនគឺកាន់តែពិបាកនឹងព្យាបាលដោយសារតែ ភាពស៊ាំនឹងថ្នាំផ្សះ ជាពិសេសពពួក Staph Infections តែម្តង ដូច្នេះគួរតែព្យាយាមការពាររឿងនេះកុំឲ្យកើតមាន។
ខាងក្រោមនេះគឺជាគន្លឹះបង្ការ និងព្យាបាលដំបៅនៅស្បែកមួយចំនួនដែលអាចជួយការពារអ្នកពីបញ្ហាលើស្បែកបាន៖
- ផ្តល់សំណើមដល់ស្បែកជាទៀងទាត់ដើម្បីបង្ការការប្រេះ ឬបែកក្រហែងដល់ស្បែក
- បើសិនជាមានមុន ចូរកុំញិចវាឲ្យសោះ។ ទោះបីជាវាមិនបង្កបញ្ហាធ្ងន់ធ្ងរក៏ដោយ ក៏វាអាចបន្សល់ទុកនូវស្នាកស្នាម និងការប្រែពណ៌ដល់ស្បែកដែរ
- លាងសម្អាតគ្រឿងផាត់មុនជាទៀងទាត់
- លាងសម្អាតស្នាមរបួសជាមួយសាប៊ូ និងទឹករាល់ថ្ងៃ
- ប្រើថ្នាំលាបលើរបួស
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការបង្ករោគដូចជា ឡើងកន្ទួលក្រហមៗ ឈឺចាប់ និងហូរខ្ទុះចេញមកក្រៅជាដើម៕