ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារគឺជាសៀវភៅធម៌ដែលពិបាកអានបំផុត ហើយក៏ជារឿងដែលកូនប្រសារគ្រប់រូបឈឺក្បាលដែរ ព្រោះវាពិបាកធ្វើឲ្យម្តាយក្មេកពេញចិត្តណាស់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការធ្វើជាកូនប្រសារល្អ ហើយជាកូនប្រសារដែលម្តាយក្មេកអ្នកពេញចិត្តបំផុត។តើមានវិធីអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកឈ្លោះគ្នាជាមួយស្វាមីអ្នក អ្នកមិនត្រូវនិយាយអាក្រក់ពីស្វាមីអ្នកនៅចំពោះមុខម្តាយក្មេកអ្នកឡើយ ព្រោះប្តីអ្នកជាកូនរបស់គាត់។ ដូចនេះគាត់តែងតែកាន់ជើងកូនគាត់ហើយ ដូចនេះអ្នកមិនត្រូវនិយាយប្រាប់គាត់ឡើយចៀសវាងគាត់ស្អប់អ្នកកាន់តែខ្លាំង។

2. ទោះបីអ្នកនិងប្តីអ្នកស្រលាញ់គ្នាយ៉ាងណាក៏ដោយក៏អ្នកមិនត្រូវមានភាពស្និទ្ធស្នាលនៅចំពោះមុខម្តាយក្មេកអ្នកដែរ ព្រោះគាត់នឹងច្រណែន ហើយយល់ថាអ្នកកំពុងតែដណ្តើមកូនប្រុសជាមួយគាត់។

3. អ្នកមិនត្រូវនិយយាយតមាត់ជាមួយគាត់ឡើយនៅពេលដែលគាត់រអ៊ូពីរឿងអ្វីមួយ ព្រោះអ្នកដឹងស្រាប់ហើយ មនុស្សចាស់ភាគច្រើនសុទ្ធតែមានជំងឺរអ៊ូរទាំច្រើន ដូចនេះអ្នកស្តាប់ចូលតាមត្រចៀកម្ខាង ហើយចេញតាមត្រចៀកម្ខាងទៀតបានហើយ។

4. អ្នកត្រូវតែឧស្សាហ៍និយាយពាក្យថាសុំទោសជាមួយគាត់ ព្រោះនៅពេលដែលគាត់ដឹងថាអ្នកចេះដឹងពីកំហុសរបស់អ្នក គាត់នឹងសប្បាយចិត្ត ហើយគិតថាអ្នកជាកូនប្រសារដែលល្អ។

5. នៅមុខម្តាយក្មេកអ្នក អ្នកមិនត្រូវធ្វើជាខ្លាំងនោះទេ ត្រូវតែធ្វើជាមនុស្សដែលទន់ខ្សោយ ព្រោះបើអ្នកធ្វើខ្លាំងជាមួយគាត់ គាត់នឹងស្អប់អ្នកខ្លាំងណាស់ ដោយគិតថាអ្នកជាកូនប្រសារដែលក្រអឺតក្រទម គ្មានម្តាយក្មេកក្នុងកែវភ្នែក៕