មានទង្វើមួយចំនួនដែលនារីគួរតែប្រុងប្រយ័ត្ននៅចំពោះមុខមិត្តប្រុសរបស់អ្នក ព្រោះមានសកម្មភាពខ្លះអាចធ្វើឲ្យមិត្តប្រុសអ្នកស្អប់អ្នកបាន ដូចនេះតើមានរឿងអ្វីខ្លះទៅដែលអ្នកមិនគួរធ្វើ?

1. អ្នកមិនត្រូវមិនតែងខ្លួនហើយចេញទៅក្រៅជាមួយសង្សារអ្នកឡើយ ព្រោះវាធ្វើឲ្យសង្សារអ្នកអាប់មុខបាន ប៉ុន្តែការតែងខ្លួននេះ ក៏មិនត្រូវឆើតឆាយពេកដែរ វានឹងធ្វើឲ្យគេខ្មាស់គេដូចគ្នា។

2. អ្នកមិនត្រូវផឹកស្រានៅចំពោះមុខសង្សារអ្នកឡើយ ព្រោះបើអ្នកតែងតែផឹកស្រវឹងនៅមុខរបស់គេ គេនឹងអាចគិតថាអ្នកមិនមែនជាមនុស្សស្រីធម្មតាឡើយ។

3. អ្នកមិនត្រូវមិនបោសសម្អាតផ្ទះឡើយ ហើយថែមទាំងមិនរៀបចំផ្ទះទៀត ព្រោះមនុស្សប្រុសនឹងគិតថាអ្នកជាមនុស្សដែលខ្ជិលបំផុត នោះយូរទៅ គេនឹងមិនចង់រស់នៅជាមួយអ្នកទៀតទេ។

4. អ្នកមិនត្រូវជេរនរណាម្នាក់នៅចំពោះមុខមិត្តប្រុសអ្នកឡើយ ព្រោះគេស្អប់មនុស្សស្រីដែលចេះជេរអ្នកដទៃខ្លាំងណាស់ គ្មានសុជីវធម៌។

5. អ្នកមិនត្រូវលួចមើលទូរសព្ទ័របស់មិត្តប្រុសអ្នកឡើយ ព្រោះបើគេដឹង គេនឹងខឹងអ្នកខ្លាំងណាស់ ហើយមិនលើកលែងទោសឲ្យអ្នកឡើយ។

6. អ្នកមិនត្រូវតែងតែរករឿងគេគ្រប់ពេលឡើយ ព្រោះគេងាយនឹងធុញនឹងអ្នកខ្លាំងណាស់ ដូចនេះយូរទៅគេនឹងដើរចេញពីអ្នកជាមិនខានឡើយ៕