មាននារីមួយចំនួនសក់តែងតែឡើងប្រេងក្រោយពេលដែលកក់សក់រួចមិនដល់មួយថ្ងៃ ដូចនេះបើមានអាការៈបែបនេះ តើគួរធ្វើដូចម្តេចទើបអាចបំបាត់បាននោះ? ខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីវិធីមួយចំនួនក្នុងការបំបាត់វា។

1. ដំបូងអ្នកត្រូវវែកសក់អ្នកទៅមួយចំហៀងដើម្បីឲ្យឃើញស្បែកក្បាល។

2. បន្ទាប់មកអ្នកអាចយកក្រដាសជូតខ្លាញ់លើមុខអ្នក មកជូតស្បែកក្បាលអ្នកត្រង់កន្លែងដែលមានប្រេង នោះវានឹងបឺតចេញមកអស់ អ្នកត្រូវជូតឲ្យសព្វក្បាល។

3. បន្ទាប់ពីអ្នកបឺតប្រេងលើក្បាលរួច អ្នកអាចយកក្រដាសជូតខ្លាញ់នេះ ទៅជូតនៅក្រោយត្រចៀកអ្នក និងកអ្នក ដើម្បីកុំឲ្យខ្លាញ់នេះឆ្លងចូលទៅសក់អ្នកបាន ព្រោះកន្លែងទាំងពីរនេះឲ្យតែអ្នកបែកញើស វាងាយនឹងចេញខ្លាញ់ខ្លាំងណាស់។

4. បន្ទាប់ពីជូតរួច អ្នកអាចប្រើម៉ាស៊ីនផ្លុំសក់ ដោយបើកយកខ្យល់តូច ហើយរក្សាគម្រាកឲ្យឆ្ងាយបន្តិចដើម្បីផ្លុំសក់អ្នក ឲ្យបាត់នូវប្រេងទាំងឡាយបាន ប៉ុន្តែអ្នកត្រូវយកម្រាមដៃអ្នកវែកសក់អ្នក ដើម្បីឲ្យខ្យល់ចូលទៅសព្វក្បាលអ្នក នោះវានឹងជួយបំបាត់ប្រេងបាន។

5. អ្នកមិនត្រូវតែងតែទម្លាក់សក់ទេ ព្រោះវាអាចធ្វើឲ្យសក់អ្នកកាន់តែឡើងប្រេង ដូចនេះអ្នកត្រូវតែចងសក់ជានិច្ចបើអ្នកមិនចង់ឡើងប្រេងលើក្បាល។

6. អ្នកក៏អាចយកថ្នាំអប់សក់មកលាបលើចុងសក់របស់អ្នក បន្ទាប់មកយកទឹកលាងវាចេញ វាក៏ជំនួយដល់សក់អ្នកមិនឲ្យចេញខ្លាញ់ច្រើនដែរ៕