បើអ្នកតែងតែទៅធ្វើការមិនទាន់ពេល នោះអ្នកប្រហែលជានឹងអាចត្រូវបានដេញចេញពីកន្លែងការងារនៅថ្ងៃណាមួយជាមិនខាន។ ដូចនេះតើមានកត្តាអ្វីដែលធ្វើឱ្យអ្នកយឺតនោះ? បើអ្នករកឃើញកត្តាទាំងនោះ អ្នកនឹងមិនទៅធ្វើការងារយឺតទៀតទេ។ តើមានអ្វីខ្លះ?

1. ការដាក់ម៉ោងរោទិ៍នៅក្បែរខ្លួននឹងធ្វើឱ្យអ្នកក្រោកពីគេងកាន់តែយឺត ព្រោះវានៅក្បែរអ្នក ដូចនេះអ្នកអាចលូកដៃបិទវាបាន ហើយគេងបន្ត ដូចនេះអ្នកត្រូវតែដាក់នៅកន្លែងដែលអ្នកមិនអាចយកបាន នោះវានឹងដាសអ្នកឱ្យភ្ញាក់កាន់តែលឿនបាន។

2. ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ទៅធ្វើការនៅពេលព្រឹកនឹងអាចធ្វើឱ្យអ្នកទៅធ្វើការយឺត ព្រោះអ្នកចំណាយពេលទៅលើវាយូរ ដូចនេះមុនពេលដែលអ្នកចូលគេង អ្នកត្រូវតែជ្រើសរើសជាមុនសិន ទុកសម្រាប់ពេលព្រឹក នោះអ្នកនឹងមិនត្រូវចំណាយពេលទៅលើវាទៀតទេ។

3. ការដាក់វាំងនងនៅក្នុងបន្ទប់ មិនឱ្យពន្លឺចូលបាន ក៏ជាកត្តាដែលធ្វើឱ្យអ្នកទៅធ្វើការយឺតដែរ ព្រោះនៅពេលដែលព្រះអាទិត្យរះ វាមិនអាចចាំងចូលទៅក្នុងបន្ទប់អ្នក នោះអ្នកនឹងគេងមិនក្រោកឡើយ ដូចនេះអ្នកត្រូវតែឱ្យពន្លឺចូលក្នុងបន្ទប់អ្នកទើបល្អ។

4. ការមើលទូរទស្សន៍មុនពេលទៅធ្វើការក៏អាចធ្វើឱ្យអ្នកយឺតបានដែរ ព្រោះនៅពេលដែលអ្នកមើលជក់ អ្នកនឹងភ្លេចនៅម៉ោងធ្វើការ ដូចនេះអ្នកមិនត្រូវមើលមុនពេលទៅធ្វើការឡើយ។

5. ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ការងារអ្នកដែរ ដោយនៅពេលដែលអ្នកចូលគេងយប់ជ្រៅពេក ហើយត្រូវក្រោកពីព្រលឹមធ្វើការ នោះអ្នកមិនអាចក្រោកទាន់ពេលទេ ទោះជាក្រោកទាន់ពេល ក៏អ្នកគ្មានអារម្មណ៍ធ្វើការដែរ ដូចនេះបើអាច ចូលអ្នកចូលគេងពីព្រលឹម ដើម្បីសុខភាព និងការងាររបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង