សព្វថ្ងៃនេះមានកូនក្មេងជាច្រើនតែងតែម្ញូបភ្នែក ព្រោះដោយសារតែគ្រឿងអេឡិចត្រូនិចដែលទំនើបៗ។ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចការពារភ្នែករបស់ពួកគេបាននោះ?

1. អ្នកមិនត្រូវឱ្យកូនលេងគ្រឿងអេឡិចត្រូនិចទាំងនោះយូរពេកទេ អ្នកត្រូវកំណត់ម៉ោងឱ្យបានច្បាស់លាស់ បើពុំដូច្នោះទេ កូនអ្នកនឹងម្ញូបភ្នែកកាន់តែលឿន។

2. បើកូនម្ញូបភ្នែកហើយ អ្នកត្រូវតែឱ្យកូនពាក់វែនតា ព្រោះបើទុកកាន់តែយូរ នោះអាការៈនៃការម្ញូបភ្នែកនេះកាន់តែធ្ងន់ធ្ងរ ហើយពាក់មិនត្រូវដោះចេញឡើយ ព្រោះការដោះចេញ ដោះចូលកាន់តែធ្វើឱ្យភ្នែកកូនឡើងដឺក្រេ។

3. អ្នកត្រូវតែប្រាប់កូនឱ្យឧស្សាហ៍មើលរុក្ខជាតិបៃតងនៅពេលព្រឹក ហើយត្រូវតែឱ្យកូនបរិភោគអាហារគ្រប់មុខ មិនត្រូវរើសអាហារទេ ព្រោះបើខ្វះជីជាតិ វានឹងអាចប៉ះពាល់ដល់ភ្នែករបស់កូនបាន។

4. ជាងនេះទៅទៀតអ្នកមិនត្រូវឱ្យកូនលេងគ្រឿងអេឡិចត្រូនិចទាំងនោះនៅកន្លែងងងឹតឡើយ ព្រោះវាប៉ះពាល់ដល់ភ្នែកកូនខ្លាំងណាស់ ដូចនេះបើអ្នកបើកឡាននៅពេលយប់ អ្នកមិនត្រូវឱ្យកូនលេងឡើយ ព្រោះនៅក្នុងឡានងងឹត ទោះបើបើកភ្លើងក្នុងឡាន ក៏ពន្លឺភ្លើងនោះប៉ះពាល់ដល់ភ្នែកកូនដែរ ដូចនេះត្រូវតែឱ្យកូនលេងក្រោមពន្លឺភ្លើងពណ៌សទើបល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង