កត្តាហ្សែន

ការគេងមមើរ ឬដើរកើតឡើងជាញឹកញាប់ចំពោះកូនភ្លោះដូចគ្នាបេះបិត ហើយក៏ទំនងជាកើតឡើងចាប់ពី ១០ដងឡើងទៅដែរបើសិនជាសាច់ញាតិដំបូងរបស់គេមានប្រវត្តគេងមមើរដើរ។ 

កត្តាបរិដ្ឋាន

ការគេងមិនគ្រប់គ្រាន់ ការចូលគេងដែលមិនទៀងទាត់ ក្តៅខ្លួន ស្រ្តេស ការកង្វះជាតិម៉ាញ៉េស្យូម និងការពុលគ្រឿងស្រវឹងអាចធ្វើឲ្យគេងមមើរដើរបាន។ ឧទាហរណ៍ ថ្នាំជាច្រើនដូចជា ថ្នាំងងុយគេង ថ្នាំព្យាបាលជំងឺសរសៃប្រសាទ ថ្នាំរំងាប់អារម្មណ៍ ថ្នាំភ្ញោចកម្លាំង និងថ្នាំអាឡែហ្ស៊ីអាចធ្វើឲ្យគេងមមើរបាន។ 

កត្តាដំណើរការណ៍ធម្មតារបស់រាងកាយ

ការគេងស្កប់ស្កល់ និងរយៈពេលយូរដែលកើតឡើងច្រើនលើក្មេងតូចៗ ប្រហែលជាកត្តាមួយលើការបង្កើនភាពញឹកញាប់នៃការគេងមមើរលើកុមារដែរ។ ករណីផ្សេងៗទៀតដូចជា ការមានផ្ទៃពោះ និងការមករដូវ ត្រូវបានគេដឹងថា បង្កើនភាពញឹកញាប់នៃការគេងមមើរដើរដែរ។ 

ជាប់ទាក់ទងនឹងជំងឺ

ជំងឺមួយចំនួនដែលត្រូវបានគេសង្កេតឃើញថាងាយនឹងធ្វើឲ្យគេងមមើរដើរនោះមានដូចជា៖

  • ចង្វាក់បេះដូងលោតខុសធម្មតា
  • ក្តៅខ្លួន
  • ការច្រាលទឹកអាស៊ីតឡើងទៅបំពង់ករ
  • ជំងឺហឺតធ្វើទុក្ខពេលយប់
  • ការប្រកាច់នៅពេលយប់
  • ការគេងបាត់ដង្ហើម
  • ជំងឺផ្លូវចិត្តដូចជា ការប៉ះទង្គិចផ្លូវចិត្តក្រោយពីជួបហេតុការណ៍អ្វីមួយតក់ស្លុត ការខ្លាចខុសធម្មតាជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង