មនុស្សត្រូវតែមានភាពសោយសុខខ្លះ ត្រូវតែធ្វើយ៉ាងណាឱ្យខ្លួនមានភាពសប្បាយរីករាយ ដូចនេះក្រោយពេលដែលអ្នកមានអាយុ៣៥ឆ្នាំ តើអ្នកត្រូវកាត់បន្ថយធ្វើអ្វីខ្លះដើម្បីឱ្យទទួលបានភាពរីករាយ?
1. ក្រោយពេលដែលអ្នកមានអាយុ៣៥ឆ្នាំ អ្នកមិនត្រូវព្រោះតែការងារ ហើយរត់ទៅរៀននោះទេ ព្រោះនៅពេលនោះសញ្ញាប័ត្រមិនមែនជាអ្វីដែលគេត្រូវការនោះទេ អ្វីដែលគេត្រូវការគឺបទពិសោធន៍ និងសម្ថភាពអ្នក។
2. អ្នកត្រូវតែស្រលាញ់ខ្លួនឯងឱ្យបានច្រើន ព្រោះបើអ្នកមិនស្រលាញ់ខ្លួនឯង គ្មាននរណាមកស្រលាញ់អ្នកទេ ដោយអ្នកត្រូវតែទិញខោអាវស្អាតៗមកពាក់ ហើយមួយខែត្រូវតែបរិភោគអាហារដែលឆ្ងាញ់ ហើយថ្លៃម្តង ព្រោះទាំងនេះអាចធ្វើឱ្យអ្នកសប្បាយចិត្តបាន។
3. អ្នកត្រូវតែកាត់បន្ថយពេលវេលាដែលមើលទូរទស្សន៍មកអានសៀវភៅ និងលេងអ៊ីនធើណេត ព្រោះអ្នកនឹងអាចយល់ដឹងពីពត៌មានពិភពលោក និងដឹងពីអ្វីដែលប្លែកៗ នោះអ្នកនឹងអាចចូលចំណោមគេបាន។
4. អ្នកមិនត្រូវចាយលុយច្រើននោះទេ អ្នកត្រូវតែចេះសន្សំខ្លះ ទើបពេលដែលចាស់ អ្នកមានលុយសម្រាប់ចិញ្ចឹមខ្លួនឯងបាន។
5. នៅមុនពេលអាយុ៣៥ឆ្នាំ អ្នកត្រូវតែរាប់អានមិត្តភក្តិដែលជិតស្និទ្ធម្នាក់ពីរ ដើម្បីទុកសម្រាប់ក្រោយពេលអាយុ៣៥ឆ្នាំ អ្នកនឹងមានអ្នកនិយាយរឿងក្នុងចិត្តនៅពេលដែលមិនសប្បាយចិត្ត ហើយអាចជួយអ្នកនៅពេលមានទុក្ខលំបាកទៀតផង។
6. បើអ្នកចង់មានសង្សារនៅអាយុ៣៥ឆ្នាំ អ្នកត្រូវរើសឱ្យបានម៉ត់ចត់ ព្រោះបើអ្នកជួយមនុស្សដែលគ្មានគោលដៅក្នុងជីវិតច្បាស់លាស់ អ្នកមិនត្រូវយកជាគូរអនាគតទេ អ្នកអាចរស់នៅម្នាក់ឯងក៏មានសុភមង្គលដែរមិនបាច់ឈឺក្បាលច្រើន។
7. អ្នកអាចចាប់ផ្តើមហាត់ប្រាណបាននៅពេលដែលអ្នកទំនេរ ព្រោះវាអាចធ្វើឱ្យអ្នកមានសុខភាពល្អ ថែមទាំងអាចរក្សាសម្រស់អ្នកបានទៀត ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទៀត។
8. នៅពេលដែលអ្នកជួបនឹងបញ្ហាលំបាក ឬមិនសប្បាយចិត្ត អ្នកមិនត្រូវធ្វើបាបខ្លួនឯងទេ ព្រោះវាជាទង្វើដែលល្ងង់ខ្លៅបំផុត ដែលធ្វើឱ្យអ្នកដទៃសើចចំអកអ្នកបាន៕