នៅពេលមានផ្ទៃពោះ របៀបនៃការគេងពិតជាសំខាន់ណាស់ បើអ្នកគេងខុស នោះវានឹងងាយប៉ះពាល់ដល់កូនខ្លាំងណាស់។ ដូចនេះតើអ្នកគួរចៀសវាងកុំគេងរបៀបណាខ្លះ?

1. ថ្វីត្បិតតែនៅដំណាក់កាលមានផ្ទៃពោះដំបូង ពោះអ្នកនៅមិនទាន់ធំ ប៉ុន្តែអ្នកមិនត្រូវគេងផ្កាប់ខ្លួនឡើយ ព្រោះការគេងផ្កាប់ខ្លួននេះ អាចសង្កត់ពោះអ្នក ហើយថែមទាំងប៉ះពាល់ដល់ការដកដង្ហើមនៃសួត ថែមទាំងប៉ះពាល់ដល់កូនក្នុងផ្ទៃ ធ្វើឱ្យកូនខ្វះអុកស៊ីសែន ជាងនេះទៅទៀត វានឹងប៉ះពាល់ដល់ស្បូនអ្នកខ្លាំងណាស់។

2. ក្រៅពីគេងផ្កាប់ អ្នកអាចគេងបានគ្រប់របៀបតាមទម្លាប់គេងរបស់អ្នកដូចជា អ្នកអាចគេងមួយចំហៀងខ្លួន ឬគេងផ្ងារតាមធម្មតាក៏បាន ព្រោះរបៀបនៃការគេងទាំងនេះនៅមិនទាន់ប៉ះពាល់ដល់កូនឡើយ ព្រោះពោះអ្នកមិនទាន់ធំ នោះអ្នកអាចគេងបានគ្រប់របៀប។

3. ប៉ុន្តែយកល្អ អ្នកត្រូវតែទម្លាប់គេងផ្អៀងខ្លួនទៅខាងឆ្វេងឱ្យហើយ ព្រោះនៅពេលដែលពោះអ្នកកាន់តែធំ អ្នកត្រូវតែគេងរបៀបនេះ ទើបកូនក្នុងផ្ទៃមានសុវត្ថិភាពល្អ ហើយអាចលូតលាស់បានល្អ អ្នកក៏មានសុវត្ថិភាពដូចគ្នា វាថែមទាំងមិនងាយសង្កត់ពោះអ្នក ដែលធ្វើឱ្យអ្នកពិបាកគេង។

4. នៅពេលដែលអ្នកគេង អ្នកមិនត្រូវឱបរបស់ផ្សេងៗទេ ជាពិសេសតុកតា ព្រោះរោមនៃតុកតាទាំងនោះអាចធ្វើឱ្យអ្នកពិបាកដកដង្ហើមនៅពេលដែលអ្នកគេង ព្រោះរោមនៃតុកតាទាំងនោះនឹងអាចចូលតាមច្រមុះអ្នកទៅសួត នោះវាមិនត្រឹមតែប៉ះពាល់ដល់អ្នក ថែមទាំងប៉ះពាល់ដល់កូនអ្នកទៀតផង៕