លាមកដំបូងរបស់គេមិនមានក្លិនស្អុយឡើយ

លាមកដែលខ្មៅឬខ្មែរយើងចំណាំហៅថាអាចម៌ព្រៃនោះគឺត្រូវបានបង្កើតឡើងដោយទឹករំអិល ទឹកដែលចេញពីស្បូន និងអ្វីៗផ្សេងៗទៀតដែលគេលេបខណៈពេលកំពុងតែរស់នៅក្នុងផ្ទៃ។ ប៉ុន្តែវាក៏មិនទាន់មានបាក់តេរីក្នុងពោះវៀនដែលបង្កើតជាក្លិនស្អុយដល់លាមកដែរ។ កាលណាអ្នកចាប់ផ្តើមបំបៅកូន បាក់តេរីនឹងចាប់ផ្តើមលូតលាស់ក្នុងពោះវៀន។ នៅរយៈពេលមួយថ្ងៃក្រោយ ចលនាពោះវៀននឹងបង្កើតបានជាលាមកដែលមានពណ៌បៃតង លឿង ឬត្នោតព្រមទាំងមានក្លិនស្រដៀងគ្នាផងដែរ។ 

ពេលខ្លះទារកឈប់ដកដង្ហើម

វាមិនខុសពីពេលគេងកំពុងតែគេងឡើយ គេប្រហែលជាអាចមិនដកដង្ហើមប្រហែល ៥ ទៅ ១០វិនាទី ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យឪពុកម្តាយថ្មីថ្មោងភ័យ ឬបែកញើសជោគដែរ។ ការដែលដកដង្ហើមមិនទៀងទាត់បែបនេះគឺជារឿងធម្មតាទេ។ ប៉ុន្តែបើសិនជាទារកឈប់ដកដង្ហើមរយៈពេលយូរជាងនេះ ឬហូតដល់ស្វាយមុខមាត់ហើយ វាគឺជារឿងដែលត្រូវការសង្គ្រោះបន្ទាន់ហើយ។ នៅពេលទារកភ្ញាក់ផ្អើល ឬក្រោយយំរួច គេអាចនឹងត្រូវការដកដង្ហើមច្រើនជាង ៦០ដងក្នុងមួយនាទីឯណោះ។ 

ក្រពេញអាមីដាសរបស់ទារកមានកន្លែងស្រង់រសជាតិ

ថ្វីបើទារកមានចំនួនកន្លែងស្រង់រសជាតិដូចគ្នានឹងក្មេងធំ និងមនុស្សធំៗក៏ដោយ តែវាអាចមាននៅកន្លែងច្រើនជាងរួមទាំងក្រពេញអាមីដាស និងផ្នែកខាងក្រោយនៃបំពង់ករ។ ទារកទើបនឹងកើតអាចស្រង់រសជាតិផ្អែម ល្វីង និងជូរ ប៉ុន្តែមិនដឹងប្រៃឡើយ (លុះត្រាតែអាយុបាន ៥ខែ)។ វាអាចទាក់ទងនឹងការរស់មានជីវិតដែរត្រង់ថា ទឹកដោះម្តាយមានរសជាតិផ្ងែមសម្រាប់គេ ខណៈពេលដែលរសជាតិល្វីង និងជូរអាចជារឿងគ្រោះថ្នាក់ទៅវិញ។ នៅពេលក្មេងចាប់ផ្តើមញ៉ាំអាហារបន្ថែម គេងាយនឹងចូលចិត្តអ្វីៗដែលដូចគ្នានឹងគេបានញ៉ាំក្នុងពេលបំបៅដោះ។

ដំបូងឡើយយំគ្មានទឹកភ្នែកទេ

ទារកចាប់ផ្តើមយំជុំវិញសប្តាហ៍ទី ២ ទៅទី៣ ប៉ុន្តែមិនមានទឹកភ្នែកឡើយ លុះត្រាតែគេអាយុបានប្រហែល ១ខែ។ នៅពេលរសៀល និងល្ងាច គឺជាពេលវេលាដែលគេងាយនឹងយំណាស់។ ដូច្នេះជាធម្មតាគឺមិនមានអ្វីដែលអ្នកគួរធ្វើឡើយសម្រាប់ពេលនេះ។ 

ទារកទើបនឹងកើតក៏មានសុដន់ដែរ

នៅពេលដែលគេជាទារកដំបូង ទាំងប្រុស និងស្រ្តី គឺសុទ្ធតែមើលទៅដូចជាមានសុដន់តូចៗទាំងអស់ ហើយសុដន់នោះប្រហែលជាមានលេចទឹកដោះផងដែរ។ ប៉ុន្តែមិនត្រូវច្របាច់វាចេញឡើយ។ សុដន់បែបនេះកើតឡើងដោយសារតែទារកបឺតស្រូបអ័រម៉ូនអេស្រ្តូជែនពីម្តាយ ហើយវាក៏ច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយដែរ។ ទារកស្រីក៏អាចមានរដូវតិចតួច ឬហូរទឹករំអិលតាមទ្វារមាសយូរបំផុតប្រហែលពីរបីថ្ងៃ។ 

ពួកគេចូលចិត្តងាក់មុខទៅខាងស្តាំ

ទារកទើបនឹងកើត ១៥ភាគរយប៉ុណ្ណោះដែលងាក់ក្បាលទៅខាងឆ្វេងនៅពេលគេងផ្ងា។ វាហាក់បីដូចជា ទាក់ទងនឹងហ្សែន ដូចការមានថ្ពាលខួចអ៊ីចឹងដែរ។ រឿងនេះអាចកើតឡើងយូរបំផុតប្រហែល ៣ខែ ហើយវាប្រហែលជាជួយពន្យល់បានថាហេតុអ្វីបានជាមនុស្សជាច្រើនតែងប្រើប្រាស់ដៃស្តាំធ្វើការដែរ។

មានរបស់ច្រើនជាងកោសិកាខួរក្បាលទៅទៀត

ថ្វីបើខួរក្បាលរបស់ទារកនឹងកាន់តែធំជាងមុនក៏ដោយ (អាចធំជាងទ្វេដងក្នុងរយៈពេលមួយឆ្នាំដំបូង) ក៏វាមានកោសិកាសរសៃប្រសាទភាគច្រើនដែលដឹកនាំសារអេឡិចត្រូនិចបានដែរ។ ភាគច្រើនសរសៃប្រសាទទាំងនេះនឹងមិនអាចមានអ្វីជំនួសបានឡើយនៅពេលពេលវាងាប់ ដូច្នេះមនុស្សពេញវ័យនឹងមានវាកាន់តែតិចទៅៗ។ ការទំនាក់ទំនងរវាងកោសិកានីមួយៗក៏ត្រូវបានកាត់បន្ថយដែរនៅពេលទារកអាយុកាន់តេច្រើនទៅៗ។ 

លិង្គទារកភេទប្រុសអាចនឹងឡើងរឹង

វាច្រើនតែកើតឡើងមុនពេលគេងនោម។ (ដូច្នេះចូរពិចារណាថា វាអាចជាសញ្ញាព្រមានមួយដែលត្រូវការគ្រប ឬបាំងក្នុងពេលដូរខោទឹកនោម)។ យើងមិនបានដឹងមូលហេតុរបស់វាច្បាស់ឡើយ ប៉ុន្តែវាក៏មិនមានអ្វីត្រូវបារម្ភច្រើនដែរ។ អ្នកប្រហែលជាមើលឃើញលិង្គទារកតាមរយៈការថតអេកូមុនពេលគេកើត។ លិង្គគេប្រហែលជាមើលទៅធំនៅពេលកើត តែវាជារឿងធម្មតាទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង