មិនខ្វល់ថាអ្នកគ្រាន់តែឈានចូលអាយុ ៤០ឆ្នាំ ឬអាយុ ៤០ជាងហើយឡើយ អត្ថបទមួយនេះគឺត្រូវបានរៀបរៀងយ៉ាងពិសេសសម្រាប់អ្នកហើយ។ ខាងក្រោមនេះគឺជាអាហារជាច្រើនដែលអ្នកគួរតែចៀសវាង ដោយសារតែវាអាចនឹងមានបញ្ហាចំពោះសុខភាពជាច្រើននៅពេលដែលអ្នកព្យាយាមញ៉ាំអាហារទាំងនេះក្នុងវ័យ ៤០ឆ្នាំឡើង។ 

ដំឡូងចៀន

ពណ៌ដ៏ស្រស់ស្អាតរបស់ដំឡូងចៀនគឺច្រើនតែគ្រប់គ្រាន់សម្រាប់អ្នកញញឹម និងស្រក់ទឹកមាត់ទៅហើយ។ នៅពេលអ្នកបានដាក់វាចូលក្នុងមាត់ទៀត នោះវានឹងជួយសម្រាលដល់ការឃ្លានអាហារលឿនថែមទៀត។ ជាអកុសល្យ ការញ៉ាំដំឡូងចៀនទាំងនេះអាចបន្ថែមបញ្ហាច្រើនដល់ជីវិតអ្នកបាន។ វាអាចធ្វើឲ្យស្ទះដល់សរសៃឈាមអាក់ទែ លើសសម្ពាធឈាម និងចង្កេះរីកធំថែមទៀតផង។ រឿងនេះសុទ្ធតែជាបញ្ហាដែលនាំឲ្យមានផលវិបាកដល់សុខភាពទាំងអស់ ជាពិសេសអ្នកអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ 

សាច់កៃឆ្នៃ

ខណៈពេលដែលវាជាការពិតត្រង់ថា វាក៏មានរសជាតិឆ្ងាញ់ដែរនោះ តែវាក៏អាចធ្វើឲ្យមានបញ្ហាដល់សុខភាពច្រើនដែរ។ គ្រូពេទ្យនិយាយថា កាលណាអ្នកចូលចិត្តញ៉ាំសាច់ជ្រូកបីជាន សាច់ហេម ហតដក និងសាច់កំប៉ុងសុទ្ធតែអាចបង្កើនការប្រឈមនឹងជំងឺមហារីកបានទាំងអស់។ វាមិនមែនជាអាថ៌កំបាំងទេថា កត្តាប្រឈមមុខមួយនៃជំងឺមហារីកជាច្រើនប្រភេទនេះគឺអាយុច្រើន ព្រោះមនុស្សអាយុកាន់តែច្រើន កាន់តែប្រឈមនឹងមហារីក។ ដូច្នេះការដែលមានកត្តាប្រឈមមុខពីរចូលគ្នាវិញ វានឹងកាន់តែឆាប់កើតជំងឺនេះថែមទៀត។ 

នំដូណាត់

ទាំងរសជាតិ និងពណ៌ វាហាក់បីដូចជាធ្វើឲ្យនំមួយនេះជាអាហារដ៏អស្ចារ្យសម្រាប់ប្រារព្វពីធីចូលវ័យ ៤០ឆ្នាំអ៊ីចឹង។ ជាអកុសល្យ លក្ខណៈរបស់នំប្រភេទនេះផ្ទុកទៅដោយរឿងអាក្រក់ជាច្រើនដែលនាំឲ្យខូចសុខភាពបាន។ នេះដោយសារតែវាផ្ទុកទៅដោយជាតិស្ករកៃឆ្នៃ ហើយក៏អាចនាំឲ្យមានការរលាករ៉ាំរ៉ៃផងដែរ។ អ្នកជំនាញនិយាយថា ការរលាករ៉ាំរ៉ៃគឺជារឿងដែលអាចទាក់ទងនឹងការកើតបញ្ហាសុខភាពបាន ជាពិសេសអ្នកអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ 

ភីហ្សា

អ្នកដែលមានវ័យ ៤០ឆ្នាំគឺមានភាពរវល់ច្រើននឹងការងារផ្ទាល់ខ្លួន។ ជាធម្មតា ពួកគេអាចនឹងទិញរបស់ញ៉ាំមកកន្លែងធ្វើការ។ ដូច្នេះវាអាចជាហេតុផលមួយដែលពួកគេត្រូវកម្មង់ភីហ្សាញ៉ាំដល់កន្លែង ជាពិសេសសម្រាប់អាហារពេលយប់ ដោយសារតែវាស្រួលក្នុងការទទួលទាន។ 

ភេសជ្ជៈមានជាតិហ្គាស

វាគឺជារឿងល្អនាស់ដែលអ្នកអាចបំបាត់ការចាប់អារម្មណ៍ញ៉ាំភេសជ្ជៈមានជាតិហ្គាសនៅពេលអាយុ ៤០ឆ្នាំ។ ភេសជ្ជៈបែបនេះផ្ទុកទៅដោយជាតិស្ករកៃឆ្នៃ និងជាមូលហេតុនៃបញ្ហាសុខភាពជាច្រើនផងដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញថា ជាតិផ្អែមសិប្បនិមិត្តមិនសូវល្អដូចគ្នានឹងជាតិស្ករកៃឆ្នៃដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង