ការដែលធ្វើទៅតាមរបៀបរស់នៅផ្តល់សុខភាពច្រើនតែមានផលវិបាកដែរ។ ការផ្សាយពាណិជ្ជកម្ម និងអ្នកជំនាញនៅជុំវិញខ្លួនអ្នកហាក់បីដូចជា ផ្តល់នូវដំបូន្មានដែលពិបាកនឹងទទួលយក។ យ៉ាងណាមិញ ការឈានទៅដល់ជីវិតប្រកបដោយសុខភាពល្អមិនត្រូវការរឿងមានផលវិបាកច្រើនឡើយ។ 

ដើម្បីទទួលបានសុខភាពល្អ ការសម្រកទម្ងន់ និងមានអារម្មណ៍ល្អរាល់ថ្ងៃ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើទៅតាមក្បួនសាមញ្ញៗខាងក្រោមនេះ៖

កុំបញ្ចូលជាតិពុលទៅក្នុងខ្លួន

មានរបស់ច្រើនណាស់ដែលមនុស្សយើងដាក់ទៅក្នុងរាងកាយដែលវាគឺជាជាតិពុលដូចជា បារី គ្រឿងស្រវឹង និងថ្នាំញៀនជាដើម។ បើសិនជាអ្នកមានបញ្ហាជាមួយរបស់ទាំងនេះ របបអាហារ និងការហាត់ប្រាណអាចជួយអ្នកបាន។ ខណៈពេលដែលការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចមានផលល្អ តែការជក់បារី និងប្រើថ្នាំញៀនគឺជារឿងអាក្រក់ទៅវិញទេ។ ចំពោះអាហារកៃឆ្នៃវិញក៏មិនមែនជារឿងល្អក្នុងការទទួលទានច្រើននោះដែរ។ 

ធ្វើចលនារាងកាយ

ការប្រើប្រាស់សាច់ដុំគឺជារឿងដ៏សំខាន់បំផុតសម្រាប់សុខភាពល្អ។ ខណៈពេលដែលការលើកទម្ងន់ និងហាត់ប្រាណអាចជួយឲ្យអ្នកមើលទៅសុខភាពល្អ ពង្រឹងរូបរាងសមសួន តែវាគឺជាការពិតដូចដុំទឹកកក Iceberg អ៊ីចឹង។ អ្នកក៏ត្រូវតែហាត់ប្រាណដើម្បីជម្រុញដល់មុខងាររាងកាយ ខួរក្បាល និងអ័រម៉ូនធ្វើការបានល្អបំផុតដែរ។ ការលើកទម្ងន់ជួយបញ្ចុះជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាម ពង្រឹងដល់កូឡេស្តេរ៉ុល និងបញ្ចុះខ្លាញ់ Triglycerides។ ការហាត់ប្រាណមិនត្រឹមតែជួយឲ្យអ្នកមានរូបរាងសមសួនល្អទេ តែថែមទាំងពង្រឹងដល់អ័រម៉ូន ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងបន្ថយការប្រឈមនឹងជំងឺជាច្រើនថែមទៀត។ 

គេងឲ្យដូចកូនក្មេង

ការគេងគឺជារឿងដ៏សំខាន់សម្រាប់សុខភាពទូទៅ ហើយការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់មានទំនាក់ទំនងនឹងជំងឺជាច្រើនរួមទាំងការធាត់ជ្រុល និងជំងឺបេះដូង។ បើសិនជាអ្នកមិនអាចគេងបានគ្រប់គ្រាន់ទេ វានៅតែមានមធ្យោបាយជាច្រើនដែលអ្នកអាចជួយដល់ការគេងបានដូចជា៖

  • កុំញ៉ាំកាហ្វេពេលយប់
  • ព្យាយាមចូលគេង និងភ្ញាក់ពីគេងឲ្យទៀងពេលរាល់ថ្ងៃ
  • គេងក្នុងស្ថានភាពងងឹតដោយមានតែភ្លើងភ្លឺតិចតួចបានហើយ

ចៀសវាងស្រ្តេសច្រើន

របៀបរស់នៅដែលផ្តល់សុខភាពត្រូវមានការចូលរួមការញ៉ាំអាហារត្រឹមត្រូវ គេងលក់គ្រប់គ្រាន់ និងហាត់ប្រាណគ្រប់គ្រាន់។ ប៉ុន្តែរបៀបដែលអ្នកមានអារម្មណ៍ និងរបៀបដែលអ្នកគិតក៏ជារឿងដ៏សំខាន់បំផុតដែរ។ ការដែលស្រ្តេសច្រើនតែងតែនាំឲ្យមានហានិភ័យដល់សុខភាព។ ស្រ្តេសច្រើននឹងបង្កើនអ័រម៉ូន Cortisol ហើយក៏រំខានដល់ការរំលាយអាហារផងដែរ។ វានឹងជម្រុញឲ្យអ្នកញ៉ាំអាហារមិនផ្តល់សុខភាព ដុះខ្លាញ់ក្បាលពោះ និងបង្កើនការប្រឈមនឹងជំងឺជាច្រើនថែមទៀត។ 

ផ្តល់ជីវជាតិដល់រាងកាយជាមួយនឹងអាហារត្រឹមត្រូវ

មធ្យោបាយដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតដើម្បីញ៉ាំអាហារផ្តល់សុខភាពគឺផ្តោតសំខាន់ទៅលើអាហារពិតប្រាកដ។ ចូរជ្រើសរើសអាហារដែលកើតពីធម្មជាតិដូចជា រុក្ខជាតិ សាច់សត្វ ត្រី ស៊ុត បន្លែ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងប្រេងផ្តល់សុខភាព៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង