កម្រិតកូឡេស្តេរ៉ុលក្នុងឈាមគួរតែឲ្យគ្រូពេទ្យពិនិត្យយ៉ាងហោចណាស់ម្តងជារៀងរាល់ ៥ឆ្នាំ ចំពោះមនុស្សអាយុចាប់ពី ២០ឆ្នាំឡើងទៅ។ អ្នកជំនាញជាច្រើនបានណែនាំថា បុរសអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ និងស្រ្តីអាយុ ៤៥ឆ្នាំឡើងទៅ គួរតែឧស្សាហ៍ពិនិត្យសុខភាពជាតិខ្លាញ់ក្នុងឈាមជាញឹកញាប់។ ជាតិខ្លាញ់ក្នុងឈាមមានដូចជា៖

  • កូឡេស្តេរ៉ុលសរុប
  • កូឡេស្តេរ៉ុលអាក្រក់ 
  • កូឡេស្តេរ៉ុលល្អ
  • ខ្លាញ់ Triglycerides (ខ្លាញ់ប្រភេទនេះកើតចេញពីការញ៉ាំអាហារមានជាតិកាឡូរី គ្រឿងស្រវឹង ឬជាតិស្ករច្រើន ដើម្បីទៅរក្សាទុកក្នុងកោសិកាខ្លាញ់)

លទ្ធផលនៃការធ្វើតេស្តឈាមនឹងបង្ហាញជាលេខ។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចបកស្រាយលទ្ធផលកូឡេស្តេរ៉ុលខ្លួនឯងបាន។ រឿងដំបូងដែលអ្នកត្រូវដឹងនោះគឺថា លេខដែលតាងដោយខ្លួនឯងនោះគឺមិនគ្រប់គ្រាន់សម្រាប់ទាយដឹងទៅលើការប្រឈមនឹងបញ្ហាបេះដូង ឬកំណត់ថាអ្នកត្រូវការអ្វីដើម្បីបន្ថយការប្រឈមមុខឡើយ។ ឧទាហរណ៍ ផ្នែកមួយដែលបង្ហាញថាមានចំនួនច្រើនៗដូចជា អាយុច្រើន សម្ពាធឈាមខ្ពស់ ការជក់បារីនិងការប្រើប្រាស់ថ្នាំលើសសម្ពាធឈាម។ គ្រូពេទ្យនឹងប្រើប្រាស់ព័ត៌មានមួយនេះដើម្បីគុណគូរទៅលើបញ្ហាបេះដូងធ្ងន់ធ្ងរដែលអ្នកអាចនឹងប្រឈមមុខរយៈពេល ១០ឆ្នាំ។ បន្ទាប់មកគ្រូពេទ្យនិងអ្នកជំងឺផ្ទាល់នឹងបង្កើតជាវិធីសាស្រ្តដើម្បីបន្ថយការប្រឈមមុខទាំងនោះ។ 

កូឡេស្តេរ៉ុលអាក្រក់

កូឡេស្តេរ៉ុលអាក្រក់ឬហៅថា LDL អាចកើនឡើងក្នុងលើជញ្ជាំងសរសៃឈាមអាក់ទែ ហើយក៏បង្កើនការប្រឈមនឹងជំងឺបេះដូងផងដែឬ។ ហេតុដូច្នេះហើយទើបគេឲ្យឈ្មោះវាថាជាកូឡេស្តេរ៉ុលអាក្រក់។ កាលណាកូឡេស្តេរ៉ុលប្រភេទនេះកាន់តែចុះទាប ការប្រឈមមុខរបស់អ្នកក៏កាន់តែទាបដែរ។ 

បើសិនជា LDL អ្នកឡើងចាប់ពី ១៩០ឡើងទៅ វាគឺជាការប្រឈមមុខដ៏ខ្ពស់បំផុតហើយ។ គ្រូពេទ្យនឹងណែនាំឲ្យអ្នកប្រើប្រាស់ថ្នាំបញ្ចុះកូឡេស្តេរ៉ុល និងបន្ថែមជាមួយនឹងជម្រើសរបៀបរស់នៅដែលផ្តល់សុខភាពវិញ។ Statin គឺជាថ្នាំដែលគេប្រើដើម្បីបញ្ចុះកូឡេស្តេរ៉ុលនេះ។ 

អ្នកក៏ប្រហែលជាត្រូវការប្រើថ្នាំ Statin ដែរទោះបីជាចំនួនកូឡេស្តេរ៉ុលអាក្រក់ទាបជាង ១៩០ក៏ដោយ។ ក្រោយពីស្វែងយល់អំពីការប្រឈមមុខរយៈពេល ១០ឆ្នាំរួចមក គ្រូពេទ្យនឹងណែនាំអំពីភាគរយដែលអ្នកគួរតែបញ្ចុះកម្រិតកូឡេស្តេរ៉ុលអាក្រក់នេះតាមរយៈរបបអាហារ ហាត់ប្រាណ និងការប្រើប្រាស់ថ្នាំបើសិនជាចាំបាច់។ 

កូឡេស្តេរ៉ុលល្អ

កូឡេស្តេរ៉ុលល្អ ឬហៅថា HDL។ កាលណាចំនួនកូឡេស្តេរ៉ុលនេះកាន់តែមានច្រើន មានន័យថា ការប្រឈមនឹងជំងឺបេះដូងកាន់តែតិច។ នេះដោយសារតែវាជួយការពារជំងឺបេះដូងតាមរយៈដឹកជញ្ជូនកូឡេស្តេរ៉ុលអាក្រក់ចេញពីសរសៃឈាម។ ថ្នាំ Statin អាចជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អខ្លះដូចការហាត់ប្រាណដែរ។ 

ខ្លាញ់ Triglycerides

ខ្លាញ់ប្រភេទនេះគឺជាទម្រងខ្លាញ់ដែលមានភាគច្រើនក្នុងអាហារ និងរាងកាយ។ កាលណាចំនួនខ្លាញ់មួយនេះមានខ្ពស់ វាត្រូវបានគេដឹងថា មានជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងជំងឺសរសៃឈាមបេះដូង។ 

កូឡេស្តេរ៉ុលសរុប

កូឡេស្តេរ៉ុលសរុបត្រូវបានគេវាស់ដោយផ្អែកទៅលើការផ្សំចូលគ្នានៃកូឡេស្តេរ៉ុលអាក្រក់ ល្អ និងសារធាតុខ្លាញ់ផ្សេងៗទៀត។ គ្រូបេទ្យនឹងប្រើប្រាស់ចំនួនកូឡេស្តេរ៉ុលសរុបនេះនៅពេលកំណត់ទៅលើការប្រឈមនឹងជំងឺបេះដូង និងរបៀបល្អបំផុតដើម្បីគ្រប់គ្រងវា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង