នៅពេលដែលអ្នកតែងតែអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺផ្សេងៗណាស់។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើន នោះអ្នកនឹងងាយផ្តាសាយណាស់ ដោយអាចធ្វើឲ្យអ្នកខ្យល់ ឬសន្លប់ក៏មានដែរ។ នៅពេលដែលអ្នកផ្តាសាយ អ្នកនឹងកើតមានអាការៈរលាកបំពង់ក ឬតឹងច្រមុះជាដើម។

2. នៅពេលដែលសីតុណ្ហភាពនៅក្រៅខុសពីក្នុងបន្ទប់ច្រើន វានឹងធ្វើឲ្យអ្នកងាយឈឺក្បាលខ្លាំងណាស់ ព្រោះសីតុណ្ហភាពខុសគ្នា ងាយធ្វើឲ្យប៉ះពាល់ដល់សុខភាពខួរក្បាលអ្នកណាស់។

3. ប្រសិនជាអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ វានឹងធ្វើឲ្យស្បែកអ្នកប្រែជាស្ងួត គ្មានសំណើមឡើយ។ ជាហេតុដែលអាចបំលែងទៅជំងឺដែលទាក់ទងនឹងស្បែក។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

4. ភ្នែកអ្នកនឹងឆាប់ស្ងួតនៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ ដោយអាចធ្វើឲ្យកើតមានអាការៈរមាស់ទៀតផង។ ដូចនេះ បើអ្នកចង់ការពារសុខភាព នោះអ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន៕