ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យបន្ទប់ ឬផ្ទះអ្នកត្រជាក់ ដោយមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ឡើយ។ តើមានអ្វីខ្លះទៅ?

1. អ្នកគួរតែស្លៀកពាក់ខោអាវរាងស្តើង ដោយមិនគួរក្រាស់ពេកទេ ព្រោះបើក្រាស់ពេក នឹងធ្វើឲ្យអ្នកកាន់តែក្តៅថែមទៀត។ ដូចនេះ អ្នកនឹងមានអារម្មណ៍ថាត្រជាក់ជាងពេលដែលស្លៀកសម្លៀកបំពាក់ក្រាស់ចូលគេង។

2. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ពិសារឳឡឹក ឬតែបៃតង ដើម្បីអាចកាត់បន្ថយអាការៈក្តៅក្នុងរបស់អ្នកក្នុងរដូវក្តៅ។ នៅពេលដែលចិត្តអ្នកត្រជាក់ នោះអ្នកនឹងអាចទទួលបានភាពត្រជាក់នៅក្រៅរាងកាយផងដែរ។

3. អ្នកអាចដាក់ទឹក ឬទឹកកកក្នុងបន្ទប់គេង ឬបន្ទប់ធ្វើការរបស់អ្នក។ បន្ទាប់មក អ្នកអាចបើកកង្ហារបាន ព្រោះខ្យល់ដែលបក់ចូលទៅ គឺជាខ្យល់ដែលត្រជាក់ដូចជាម៉ាស៊ីនត្រជាក់អញ្ចឹង។ ដូចនេះ វិធី៣ខាងលើនេះ អ្នកអាចសាកល្បងបាន ព្រោះវាជាវិធីត្រជាក់ដោយធម្មជាតិ មិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់នោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង