វាជាកាលៈទេសៈពិសេសមួយដែលបុរសម្នាក់នៅមានជីវិតក្រោយពីដួលម៉ូតូហើយក្បាលរបស់គាត់ត្រូវរថយន្តធំមួយកិនពីលើ។
សំណាងណាស់ អ្នកបើកម៉ូតូនេះត្រូវបានសង្គ្រោះជីវិតដោយមួកសុវត្ថិភាព ក្រោយពីព្យាយាមបើកវ៉ារថយន្តធំតែបុកចិញ្ចើមផ្លូវរួចក៏ដួលទៅក្រោមកង់រថយន្ត។មើលពីដំបូងទៅបុរសនេះត្រូវអស់ជីវិតដោយគ្រោះថ្នាក់ដ៏រន្ធត់ តែក៏គាត់បានងើបឡើងយ៉ាងរហ័សនិងដើរធម្មតា គ្រាន់តែភាន់ភាំងបន្តិចបន្តួច។
រូបភាពនិងឧប្ទវហេតុនេះត្រូវបានថតនិងកើតឡើងនៅក្រុងកាអ៊ិនតា ក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារទី៥មិថុនា៕
ប្រភព៖ rasmeinews.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855