“​ស្នាមជើង​” ចំណាស់​បំផុត​ក្នុង​ពិភពលោក​ដែល​បន្សល់ទុក​ដោយ​សត្វ​មួយ​ក្បាល​ត្រូវបាន​រកឃើញ គួរឱ្យភ្ញាក់ផ្អើល​នៅ​តំបន់​ជ្រោះ​យ៉ាង​ចឺ (Yangtze Gorges) ប្រទេស​ចិន ភាគខាងត្បូង នេះ​បើ​យោងតាម BBC News ចុះផ្សាយ​កាលពី​ថ្ងៃទី​៨ ខែមិថុនា​។

​ទោះជា​យ៉ាងណា គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​សត្វ​ដែល​បា​នស​ន្ស​ល់​ទុក​ដានជើង​ចំណាស់ ៥៤៦ លាន​ឆ្នាំ​ខាងលើនេះ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ជឿថា​វា​ជា​សត្វ​ដំបូង​គេ​បង្អស់​ចាប់តាំងពី​កកើត​ផែនដី​មក​។
​ហ្វូ​ស៊ី​ល (fossil) ដានជើង​នេះ​មាន ២ ជួរ​ដែល​តំណាងឱ្យ​កំណត់ត្រា​ចំណាស់​បំផុត ស្តីពី​សត្វ​មាន​ជើង​។

​ការស្រាវជ្រាវ​ដោយ​ជនជាតិ​ចិន មួយក្រុម​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ Science Advances Journal​។ ទោះជា​យ៉ាងណា សមាជិក​ក្រុម​នេះ​មិន​ច្បាស់​ថាស​ត្វ​នេះ​មាន​ជើង ២ ឬ​ច្រើនជាង​នេះ ឡើយ​។ ពួកគេ​គ្រាន់តែ​និយាយថា ដានជើង​នេះ​អាចជា​ដានជើង​សត្វ​ម្យ៉ាង​ឱ្យ​ឈ្មោះថា bilaterian៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង