ដូច​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​រួច​មក​ហើយ​ថា នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា តែ​ងមាន​ភាសា​ប្រើប្រាស់​តាម​តំបន់ ដែល​ហៅ​ថា គ្រៀម​ភាសា។ ប្រិយ​មិត្ត​បាន​ស្វែង​យល់​ខ្លះ​ៗ​មក​ពី​គ្រៀម​ភាសា​នៅ​សៀមរាប និង​បន្ទាយ​មានជ័យ​មាន​ពាក្យ​ខ្លះ គឺ​សឹង​តែ​មិន​ដែល​ឮ​តែ​ម្ដង។ ថ្ងៃ​នេះ​មក​រៀន​យល់​ន័យ​ពី​ភាសា​អ្នក​ស្វាយរៀង​វិញ​ម្ដង ដូច​ខាង​ក្រោម​នេះ៖

១. ឆ្នាំ​ងចែវ មាន​ន័យ​ថា ខ្ទះ

២. ត្លុក​ចេស មាន​ន័យ​ថា អំបោះ​ដេរ

៣. ការ៉ូ មាន​ន័យ​ថា កញ្ជ្រែងសម្រាប់ដាក់បន្លែ

៤. ប្មៀ មាន​ន័យ​ថា ប្រេងកូឡា

៥. ខ្មាយ មាន​ន័យ​ថា ជ្រុល។ ឧទាហរណ៍ កុំ​ដេក​ច្រើន​ពេក ប្រយ័ត្ន​ខ្មាយ

៦. តេ មាន​ន័យ​ថា ទេ។ ឧទាហរណ៍ យើង​ធម្មតា​និយាយ​ថា អត់​ដឹង​ទេ តែ​អ្នក​ស្វាយ​រៀង​និយាយ​ថា អត់​ដឹង​តេ។

៧. ចេវ មាន​ន័យ​ថា ​ប្រឹង​ប្រែងខ្លាំង។ យើង​ធម្មតា​និយាយ​ថា ហត់​សឹង​អី​ពូ​ឯង​ប្រឹង​ខ្លាំង​ម្ល៉េះ? តែ​អ្នក​ស្វាយ​រៀង​និយាយ​ថា ហត់​សឹង​អី​ពូ​ឯង​ចេវ​ម្ល៉េះ?

៨. ញើក មាន​ន័យ​ថា ប្រេង​ម៉ាស៊ីន​ចាស់។ ឧទាហរណ៍​អ្នក​ស្វាយ​រៀង​គេ​និយាយ​ថា ងាប់! ញើក​ឡើង​ខ្មៅ​អស់?

៩. ផ្លូត​ដៃ​-ជើង មាន​ន័យ​ថា កំភួន​ដៃ​-ជើង។ ឧទាហរណ៍ ត្រី​នេះ​ប៉ុន​ផ្លូត​ដៃ

១០. នៅ​ឲ្យស្ងៀម មានន័យថា ឲ្យប្រឹង

១១. ក្ដើម មានថា ក្ដាម

១២. ក្រឡឺត មានន័យថា សត្វកន្តេះឡង់ ឧទាហរណ៍ តោះយើងទៅចាប់ក្រឡឺត

១៣. ម៉ាកុក មានន័យថា ដុំ ឧទាហរណ៍បាយមួយដុំ

១៤. រីត មានន័យថា រិតច្របាច់

១៥. រ័ត្ន មានន័យថា រត់ ឧទាហរណ៍ ហ្ហែងរ័ត្នឲ្យលឿនតិចមើល៍

១៦. មើមតយ មានន័យថា មើមខ្ទឹមស

ប្រិយ​មិត្ត​នៅ​ខេត្ត​ស្វាយ​រៀង អាច​ចែក​រំលែក​បាន​បើ​សិន​ជា​នៅ​មាន​ពាក្យ​ប្លែក​ៗ​ផ្សេង​ទៀត៕

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង