យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ប្រហែលជាអ្នកគួរតែដល់ពេលតមសាច់ និងបឺហ្គឺសិនហើយ។ មនុស្សវ័យកណន្តាលដែលច្រើនតែញ៉ាំសាច់ ផលិតផលធ្វើពីទឹកដោះគោ និងអាហារមានជាតិប្រូតេអ៊ីនខ្ពស់ៗផ្សេងទៀតអាចជាផ្នែកមួយនាំឲ្យកើតជំងឺខ្សោយបេះដូងបាន។ ប៉ុន្តែ ប្រូតេអ៊ីនចេញពីសាច់ត្រី និងស៊ុតមិនជាប់ទាក់ទងគ្នានឹងការបង្កើនការប្រឈមនឹងជំងឺខ្សោយបេះដូងឡើយ។ សម្រាប់ប្រភេទតេអ៊ីនបានមកពីសាច់សត្វទេទើបជាបញ្ហាដែលត្រូវចោទប្រកាន់។ 

យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា ប្រជាជនអាមេរិកម្នាក់ក្នុងចំណោម៥ អាយុ ៤០ឆ្នាំឡើងទៅនឹងកើតជំងឺខ្សោយបេះដូង។ ជំងឺនេះនឹងធ្វើឲ្យបេះដូងមិនអាចច្របាច់ឈាម និងអុកស៊ីសែនបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរាងកាយឡើយ។ ការខ្សោយបេហដូងអាចធ្វើឲ្យមនុស្សអាយុខ្លីបាន។ ថ្វីបើជំងឺនេះមិនទាន់មានថ្នាំព្យាបាលជាក៏ដោយ តែវាមានវិធីបង្ការតាមរយៈរបបអាហារ និងរបៀបរស់នៅ។ 

យ៉ាងណាមិញ របៀប និងមូលហេតុដែលប្រូតេអ៊ីនធ្វើឲ្យប្រឈមនឹងជំងខ្សោយបេះដូងនេះគឺមិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែគេនិយាយថា វាអាចដោយសារតែអាស៊ីតអាមីណេមួយចំនួនសម្រាប់បង្កើតជាប្រូតេអ៊ីននោះ ប្រហែលជាចូលរួមឲ្យមានជំងឺខ្សោយបេះដូង។ 

ក្រៅពីប្រូតេអ៊ីនខ្លួនឯង ការរៀបចំអាហារទទួលទានប្រហែលជាដើរតួនាទីដ៏សំខាន់មួយលើការប្រឈមនឹងជំងឺខ្សោយបេះដូងដែរ។ យកល្អគួរតែញ៉ាំអាហារជាប្រភេទត្រីអាំងឬដុតជៀសជាងអាហារសាច់កៃឆ្នៃ។ 

សម្រាប់ការសិក្សានេះគេបានធ្វើទៅលើបុរសជនជាតិ Finnish ច្រើនជាង ២៤០០នាក់ និងតាមដានពួកគេរយៈពេល ២២ឆ្នាំជាមធ្យម និងមានអាយុចាប់ពី ៤២ ទៅ ៦០ឆ្នាំ។ ក្រោយពីចប់ធ្វើការសិក្សា បុរសប្រមាណ ៣៣៤នាក់កើតជំងឺខ្សោយបេះដូង។ ក្នុងចំណោមនោះដែរល ៧០ភាគរយនៃប្រូតេអ៊ីនដែលបានញ៉ាំគឺចេញពីប្រភពសត្វ និង ២៨ភាគរយមកពីរុក្ខជាតិ។ 

គេបានបែកចែកបុរសទាំងនោះជាបួនក្រុម ដោយផ្អែកទៅលើចំនួនប្រុតេអ៊ីនដែលគេបានញ៉ាំរាល់ថ្ងៃ។ ការប្រៀបធៀបបុរសដែលញ៉ាំប្រូតេអ៊ីនច្រើនបំផុតជាមួយអ្នកដែឡញ៉ាំតិចបំផុត ដើម្បីគុណគូរលើការប្រឈមនឹងជំងឺខ្សោយបេះដូង។ ការប្រឈមមុខនោះមានចាប់ពី ៣៣ភាគរយឡើងទៅសម្រាប់ប្រភពប្រូតេអ៊ីនទាំងអស់ ប៉ុន្តែ ៤៣ភាគរយឡើងទៅសម្រាប់ប្រភេទសត្វ និង ៤៩ភាគរយឡើងទៅសម្រាប់ប្រភពចេញពីទឹកដោះគោ។ សម្រាប់ប្រភពចេញពីរុក្ខជាតិវិញមានតែ ១៧ភាគរយទេ។ 

គន្លឹះសំខាន់ដើម្បីបង្ការជំងឺខ្សោយបេះដូងរួមមាន ការរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អ ទម្ងន់រាងកាយ កម្រិតកូឡេស្តេរ៉ុល មិនជក់បារី និងហាត់ប្រាណជាទៀងទាត់៕