ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ ថ្វីត្បិតតែអ្នកមានឱកាសចំណេញប្រាក់ ប៉ុន្តែអ្នកក៏ជួបបញ្ហាច្រើនផលដែរ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកមិនគួរព្រោះតែសង្សារ ហើយចំណាយច្រើនឡើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។

ឆ្នាំខាល
ថ្ងៃនេះ អ្នកមិនគួរប្រើអារម្មណ៍ក្នុងការងារខ្លាំងនោះទេ ព្រោះបញ្ហាអាចកើតមានឡើងគ្រប់ពេល។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៦។

ឆ្នាំថោះ
ថ្ងៃនេះ លាភអ្នកមិនធម្មតាទេ ដោយអាចចំណេញបានពេញមួយថ្ងៃតែម្តង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦។

ឆ្នាំរោង
ថ្ងៃនេះ អ្នកមិនអាចដើរតាមផែនការឡើយ ព្រោះមានឧបសគ្គចាំរារាំង។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំម្សាញ់
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកអាចចំណេញបានយ៉ាងច្រើន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៨។

ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែរំលឹកខ្លួនឯងឲ្យបានច្រើន ព្រោះងាយនឹងភ្លេចរបស់ខ្លាំងណាស់។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។

ឆ្នាំមមែ
ថ្ងៃនេះ ទោះបីជាលាភអ្នកល្អមែន ប៉ុន្តែអ្នកគួរតែប្រយ័ត្នពីលំហូរនៃទ្រព្យ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំវក
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយអាចទទួលបានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។

ឆ្នាំរកា
ថ្ងៃនេះ បើអ្នកចង់ចំណេញបានប្រាក់ អ្នកគួរតែចាំមួយរយៈពេលសិន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩។

ឆ្នាំច
ថ្ងៃនេះ អ្នកនឹងជួយក្តីលំបាកច្រើនក្នុងផ្លូវនៃការចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។

ឆ្នាំកុរ
ថ្ងៃនេះនឹងមានឧបសគ្គច្រើនចាំរារាំងមិនឲ្យអ្នកជោគជ័យឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង