ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់អាការៈហើមជើងរបស់ស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកអង្គុយ អ្នកគួរតែលើកជើងទាំងសងខាងឲ្យខ្ពស់។ មានន័យថារាល់ពេលដែលអ្នកអង្គុយលើកៅអី អ្នកគួរតែកល់កៅអីតូចមួយពីក្រោម ទើបធ្វើឲ្យឈាមអ្នកដើរស្រួល ដោយមិនធ្វើឲ្យជើងហើមនោះទេ។
- មុន និងក្រោយញ៉ាំបាយ អ្នកគួរតែដើរហាត់ប្រាណ ដោយដើរចុះដើរឡើង ទើបអាចធ្វើឲ្យជើងអ្នកមិនហើម។ ជាពិសេស ពេលជិតដល់ខែ អ្នកគួរតែដើរឲ្យច្រើន ទើបធ្វើឲ្យអ្នកងាយសម្រាលកូនចេញមកបានលឿន។
- ក្នុងពេលធម្មតា អ្នកអាចឲ្យស្វាមីជួយម៉ាស្សាជើងឲ្យអ្នកបាន ដោយអាចម៉ាស្សាមុនពេលគេង និងក្រោយពេលក្រោកពីគេង ព្រោះការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យអ្នកគេងលក់ស្រួលទេ ថែមទាំងអាចធ្វើឲ្យជើងអ្នកមិនហើមទៀតផង។
- ក្នុងពេលដែលអ្នកគេង អ្នកគួរតែកល់ជើងអ្នកឲ្យខ្ពស់បន្តិច ដើម្បីឲ្យឈាមដើរបានស្រួល នោះជើងអ្នកនឹងមិនហើមទៀតឡើយ។
- អ្នកគួរតែគេងបែរមកចំហៀងខាងឆ្វេង ព្រោះមិនត្រឹមតែល្អចំពោះកូនក្នុងផ្ទៃទេ ថែមទាំងធ្វើឲ្យអ្នកមិនងាយហើមជើងទៀតផង។ ដូចនេះ អ្នកម្តាយអាចសាកល្បងតាមវិធីទាំងនេះ ដើម្បីបំបាត់អាការៈហើមជើង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)