ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែធ្វើ ដើម្បីសុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកគួរតែរក្សាទម្ងន់អ្នកឲ្យបានល្អ ដោយមិនគួរធាត់ពេក ឬស្គមពេកទេ ទើបអាចធ្វើឲ្យអ្នកអាចបណ្តេញមហារីកចេញពីអ្នកបាន។
អ្នកគួរតែកម្រើកឲ្យបានច្រើន ដោយមួយថ្ងៃកម្រើកឲ្យបាន៣០នាទី ឬហាត់ប្រាណក៏បានដែរ ព្រោះការធ្វើចលនា អាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក ដោយជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ដូចនេះ ជំងឺមហារីកនឹងមិនមកជិតអ្នកបានឡើយ។
ប្រសិនជាអាច អ្នកគួរតែចៀសពីការញ៉ាំស្រា ព្រោះពេលដែលអ្នកពិសារច្រើន នោះអ្នកនឹងងាយជួបនឹងជំងឺមហារីកណាស់។
អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគអំបិល ព្រោះពេលដែលអ្នកពិសារប្រៃពេកច្រើន អាចធ្វើឲ្យជំងឺមហារីកមកធ្វើជាមិត្តភក្តិអ្នកណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារ។
អាហារបំពងខ្លាញ់ និងអាហារដែលផ្អែមខ្លាំង អ្នកមិនគួរបរិភោគច្រើនហួសកំណត់ឡើយ ព្រោះបើអ្នកហ៊ានប៉ះច្រើន នោះអ្នកនឹងចៀសមិនផុតពីមហារីកនោះឡើយ។
អ្នកគួរតែញ៉ាំបន្លែ និងពពួកសណ្តែកឲ្យបានច្រើន ហើយគួរតែបំបៅទឹកដោះដល់កូន ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យអ្នកមិនងាយជួបនឹងមហារីកឡើយ ដោយសុខភាពរបស់អ្នកអាចនឹងល្អខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)