ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
ខួរក្បាលរបស់ឆ្នាំជូតពិតជារស់រវើក ម៉ត់ចត់ និងបត់បែនលឿន។ គេជាបុគ្គលដែលខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យផែនការអាចទទួលបានជោគជ័យ។ ថ្វីត្បិតតែនៅវ័យក្មេងគេរាងលំបាកបន្តិច ប៉ុន្តែវាសនាគេគឺនាំទ្រព្យធំតាមខ្លួន។ ដូចនេះ នៅពេលដែលមានគេតាមជួយពីក្រោយ អ្នកដែលកើតក្នុងឆ្នាំជូតនេះ នឹងអាចក្លាយជាអ្នកមានបាន ដោយសម្បូរទៅដោយទ្រព្យ។
ឆ្នាំវក
ឆ្នាំវកជាមនុស្សដែលរស់រាយរាក់ទាក់ មិនថាទៅដល់ណាទេ សុទ្ធតែមានមិត្តភក្តិទាំងអស់។ ម្យ៉ាងទៀត បុគ្គលដែលកើតក្នុងឆ្នាំនេះ ចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ ថែមទាំងមានចរិតរឹងមាំ ដោយងាយទទួលបានជោគជ័យណាស់។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយ។
ឆ្នាំរកា
បុគ្គលឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងចេះគិតល្អិតល្អន់ ដោយអាចគ្រប់គ្រង និងបែងចែកប្រាក់បានល្អ។ ម្យ៉ាងទៀត គេជាអ្នកដែលចេះបត់បែនតាមកាលៈទេសៈ ដោយងាយមាននិស្ស័យជាមួយអ្នកដទៃ។ ជាពិសេស គេកើតមកគឺនាំទ្រព្យមកជាមួយតែម្តង ដោយធ្វើឲ្យគេក្រមិនយូរឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)