ការចាស់ទៅតាមអាយុគឺជារឿងមួយដែលមនុស្សគ្រប់គ្នាចៀសមិនផុតឡើយ ប៉ុន្តែកត្តាទាក់ទងនឹងរបៀបរស់នៅងាយនឹងអាចធ្វើឲ្យមានការប្រែប្រួលដល់រាងកាយខ្លាំងណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមិនចូលចិត្តមើលមុខខ្លួនឯងក្នុងកញ្ចក់ទេនោះ វាគួរតែដល់ពេលដែលត្រូវវាយតម្លៃទៅលើទម្លាប់ប្រចាំថ្ងៃរបស់អ្នកមួយចំនួនហើយ។
តើអ្នកមានដឹងទេថា អ្នកអាចកាត់បន្ថយដំណើរនៃភាពចាស់នៅលើមុខបាន តាមរយៈការផ្លាស់ប្តូរទម្លាប់មួយចំនួនតូចក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកបាន។ អាហារដែលអ្នកញ៉ាំ ទម្លាប់នៃការគេង និងអ្វីផ្សេងៗទៀតសុទ្ធតែអាចបន្ថយអាយុកាន់តែច្រើនទៅលើមុខអ្នក ព្រមទាំងអាចអាយុខ្លីទៀតក៏មានដែរ។
ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលងាយនឹងធ្វើឲ្យមុខអ្នកកាន់តែវិវឌ្ឈន៍ទៅរកភាពជ្រីវជ្រួញ ដូច្នេះបើសិនជាមិនចង់ឲ្យវាកើតឡើងទេ គួរតែព្យាយាមផ្លាស់ប្តូរ ឬកាត់បន្ថយវាចាប់ពីពេលនេះទៅ។ ទម្លាប់ទាំងនោះមានដូចជា៖
- ញ៉ាំអាហារដែលមានរសជាតិផ្អែមពេក
- តមអាហារមានជាតិខ្លាញ់អស់ពេក
- ញ៉ាំទឹកច្រើនៗពេក
- ប៉ះពាល់នឹងផ្សែងបំពុលបរិយាកាសច្រើន
- គេងមិនគ្រប់គ្រាន់
- មិនប្រើឡេការពារកម្តៅថ្ងៃ
- របបអាហារមិនគ្រប់គ្រាន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រើប្រាស់គ្រឿងផាត់មុខមាត់ច្រើនពេក (ស្រីៗ)
- ជក់បារី
- ស្រ្តេស៕