ការឈឺត្រចៀក អាចមានលក្ខណៈជាការឈឺដូចគេចាក់ ឈឺងំ ឬក្រហាយៗនៅត្រចៀកម្ខាង ឬទាំងសងខាង។ ការឈឺចាប់អាចមានមូលហេតុរបស់វាច្រើនប្រភេទ ចាប់តាំងពីការបង្ករោគក្នុងត្រចៀករហូតដល់ បម្រែបម្រួលសម្ពាធក្នុងត្រចៀក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីថែរក្សាសុខភាពសម្រាប់ករណីឈឺត្រចៀកនៅផ្ទះ អ្នកអាចធ្វើរឿងដូចខាងក្រោមនេះបាន៖
- ស្អំកន្សែងត្រជាក់នៅត្រចៀកពីខាងក្រៅ
- ទំពារស្ករកៅស៊ូ
- គេងខ្លួនឲ្យត្រង់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើថ្នាំបន្តក់ត្រចៀក ឬថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជា៕