ការដែលមានអារម្មណ៍នៅមិននឹង វិលៗ ឬស្រាលក្បាលច្រើនតែមិនមែនជារឿងធម្មតារបស់ស្មារតីមនុស្សយើងឡើយ។ យ៉ាងណាមិញ វាគឺជាសញ្ញានៃការកើតអារម្មណ៍ធីងធោង ឬរកកល់សន្លប់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមូលហេតុដែលនាំឲ្យមនុស្សយើងមានអាការៈនេះច្រើនតែជា៖
- ការខ្សោះជាតិទឹក
- មានផលរំខាននៃការលេបថ្នាំ
- សម្ពាធឈាមធ្លាក់ចុះខ្លាំងភ្លាមៗ
- ជាតិស្ករក្នុងឈាមចុះទាប។
ក្នុងករណីធ្ងន់ធ្ងរបំផុតនោះគឺថា ការសន្លប់អាចជាសញ្ញាមួយនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកសង្ស័យថា អ្នកកំពុងតែមានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ចូរស្វែងរកការព្យាបាលភ្លាមៗ៕