ក្រោយពីអ្នកមានបញ្ហាក្អករយៈពេលយូរមក អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា តិចក្អកធ្លាក់សួតមកក្រៅទៅ ! ដូច្នេះតើវាអាចកើតឡើងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែបំបង់ខ្យល់របស់មនុស្សយើងមានទំហំតូច ដូច្នេះ វាមិនអាចធ្វើឲ្យសួតដ៏ធំមួយលូនចេញមកខាងក្រៅបានឡើយ។

ខណៈពេលដែលរាងកាយរបស់យើងមិនអាចធ្វើឲ្យក្អកធ្លាក់សួតមកខាងក្រៅបាន ប៉ុន្តែ មានការសិក្សាមួយដែលចុះផ្សាយក្នុងឆ្នាំ ២០១២ ដែលធ្វើទៅលើស្រ្តីអាយុ ៤០ឆ្នាំម្នាក់ មានជំងឺហឺត ហើយគាត់បានក្អកខ្លាំងរយៈពេលពីរសប្តាហ៍។ ការក្អករបស់គាត់គឺខ្លាំងក្លារហូតដល់មានក្លននៅសួតខាងស្តាំ តាមរយៈការរហែកសាច់ដុំឆ្អឹងជំនី នៅចន្លោះឆ្អឹងជំនីពីរខាងក្រោមរបស់គាត់ឯណោះ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការមានរបួសបន្ថែមដោយសារតែក្អកខ្លាំង និងញឹកញាប់នោះមានដូចជា៖

  • ក្អកធ្លាក់ឈាម
  • ឈឺសាច់ដុំ
  • ខូចសរសៃឈាមតូចៗ
  • ខូចជាលិកាបំពង់ក
  • ប្រេះឆ្អឹងជំនី
  • រហែកសាច់ដុំខណ្ឌទ្រូងនិងពោះ។

ការក្អកអាចបង្កឡើងដោយមូលហេតុច្រើនប្រភេទដូចជា៖

  • ជំងឺក្អកមាន់
  • ជំងឺហឺត
  • រលាកទងសួត
  • បំពង់សួតរីកធំ
  • ជំងឺរលាកសួត
  • ជំងឺរបេង
  • ជំងឺច្រាលទឹកអាស៊ីតពីក្រពះមកបំពង់ករ
  • ខូចសួតដោយសារតែ ស្រូបផ្សែងបារី ការប៉ះទង្គិច ការប្រើប្រាស់ថ្នាំ។

បើសិនជាអ្នកមានបញ្ហាក្អកដោយមិនដឹងមូលហេតុរយៈពេលច្រើនជាងមួយសប្តាហ៍ យកល្អគួរតែទៅជួបគ្រូពេទ្យដើមម្បីពិនិត្យ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏គួរតែទៅជួបគ្រូពេទ្យដែរបើសិនជាមានអាការៈខាងក្រោមនេះកើតឡើងជាមួយនឹងការក្អក៖

  • ក្តៅខ្លួន
  • ឈឺទ្រូង
  • បេះដូងលោតញ៉ាប់
  • ពិបាកដកដង្ហើម
  • ឈឺពោះធ្ងន់ធ្ងរ
  • បែកញើសខ្លាំង ឬគ្រុន
  • ក្អកធ្លាក់ឈាមច្រើនៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង