ស្នាមខួចគឺជាការក្រហូងតូចៗដែលកើតឡើងនៅលើស្បែកថ្ពាលរបស់មនុស្សយើង។ វាអាចកើតឡើងនៅកន្លែងផ្សេងៗនៃរាងកាយដូចជា ថ្ពាល ចង្កា និងចង្កេះ។ ស្នាមខួចនៅថ្ពាល់អាចកើតឡើងទាំងសងខាង ឬតែម្ខាងតែ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

តាមពិតទៅ ថ្នាល់ខួចពេលខ្លះបង្កឡើងដោយការប្រែប្រួលណាមួយក្នុងសាច់ដុំមុខឈ្មោះថា Zygomaticus Major។ សាច់ដុំមួយនេះមាននាទីចូលរួមបង្កើតទឹកមុខមនុស្សយើង។ វាក៏ជាសាច់ដុំមួយជួយធ្វើឲ្យគែមមាត់ឡើងទៅលើនៅពេលញញឹមដែរ។ អ្នកដែលមិនមានស្នាមខួចនៅថ្ពាល មានន័យថាសាច់ដុំ Zygomaticus Major ច្រើនតែតភ្ជាប់ធម្មតាទៅនឹងសាច់ដុំថ្ពាល់ហៅថា Zygomatic Bone បន្ទាប់មករត់ទៅក្រោម ដើម្បីភ្ជាប់ទៅនឹងគែមរបស់មាត់យើង។ សម្រាប់អ្នកថ្ពាល់ខួចវិញ មានន័យថា សាច់ដុំ Zygomaticus Major នេះត្រូវបានបែបព្រែកជាពីរបាច់ ហើយរត់ទៅតភ្ជាប់នៅគែមខាងក្រោមរបស់មាត់។ ដោយមួយបាច់ភ្ជាប់នៅគែមរបស់មាត់ និងមួយបាច់ទៀតជាប់នៅគែមខាងក្រោមរបស់មាត់ ហើយក៏តជាប់នឹងស្បែកនៅពីលើវាដែរ។ ការព្រែកជាពីរនៃសាច់ដុំ Zygomaticus Major នេះហើយទើបធ្វើឲ្យយើងញញឹមទៅចេញជាស្នាមខួចតែម្តង។ ហេតុការណ៍នេះច្រើនតែកើតឡើងពីកំណើត ឬហៅថា Birth Defect ។ ប៉ុន្តែមិនមែនមានន័យថា មានបញ្ហាសុខភាពនោះទេ។ ភាគច្រើន ការកើតស្នាមខួចនៅថ្ពាល់ គឺជាលក្ខណៈដំណរពូជ។ 

បើសិនជាអ្នកសួរមនុស្សជាច្រើនថាតើពួកគេចូលចិត្តមនុស្សថ្ពាល់ខួចទេ អ្នកប្រហែលជាទទួលបានចម្លើយជាច្រើនខុសៗគ្នា។ អ្នកខ្លះនិយាយថា ថ្នាមខួចអាចធ្វើឲ្យមនុស្សយើងមើលទៅក្មេងជាងវ័យ ឬស្រស់ស្អាត។ អ្នកខ្លះទៀតនិយាយថា ថ្ពាល់ខួចធ្វើឲ្យលើកសម្រស់ និងផ្តល់សំណាងដល់មនុស្សមួយចំនួន។ ប៉ុន្តែតើអ្នកមានដឹងទេថា អ្នកវិទ្យាសាស្រ្តរកឃើញអ្វីពីរឿងនេះទេ? 

ថ្វីបើវាមិនមានការសិក្សាអ្វីច្រើនអំពីរឿងនេះក៏ដោយ តែការសិក្សាមួយបានរកឃើញថា មនុស្សប្រុសតែងចង់បានមនុស្សស្រីដែលមានលក្ខណៈមុខមាត់ស្រដៀងគ្នានឹងខ្លួនដូចជា ពណ៌ភ្នែក ពណ៌សក់ និងខួចចង្កា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការខួចនៅមាត់មិនត្រូវបានគេវាយតម្លៃក្នុងការសិក្សាទេ ប៉ុន្តែប្រហែលជាអ្នកខួចចូលចិត្តមនុស្សខួចផ្សេងៗទៀតដែរ។ 

ស្នាមខួចក៏ប្រហែលជាជួយធ្វើឲ្យយើងមានទំនាក់ទំនងគ្នានឹងគ្នា។ ការសិក្សាមួយទៅលើលក្ខណៈមុខរបស់មនុស្សបានឲ្យដឹងថា វត្តមាននៃលក្ខណៈជាច្រើនដូចជា ស្នាមខួចប្រហែលជាបង្កើតបានជាការបញ្ជាក់ ឬការញញឹមយ៉ាងគួរឲ្យកាត់សម្គាល់ ឬប្រហែលជាសម្រួលដល់ការទទួលបានព័ត៌មានអំពីទឹកមុខរបស់មនុស្កាន់តែខ្លាំងទៅវិញទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង