ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែពិសារអាហារ៣ប្រភេទនេះ ដើម្បីជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នកឲ្យអស់ ទើបស្បែកត្រឡប់មកសភាពស្អាតវិញ។ តើមានអាហារអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែពិសារសម្លឲ្យបានច្រើន ព្រោះសម្លទាំងនោះ នឹងអាចជួយរាងកាយអ្នកឲ្យបញ្ចេញជាតិពុលបាន។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនមានលក្ខណៈស្រអាប់ឡើយ។ ដូចនេះ អ្នកអាចបរិភោគសម្លត្រី ឬសម្លបន្លែដើម្បីស្បែក និងសុខភាពអ្នក។
  2. នៅក្នុងទឹកសណ្តែកមានប្រូតេអ៊ីនច្រើន វីតាមីនB និងសារធាតុដទៃទៀត ដែលអាចជួយថែរក្សាសម្រស់របស់អ្នកឲ្យនៅស្អាត។ ដូចនេះ អ្នកគួរតែញ៉ាំទឹកសណ្តែកដែលធ្វើ ហើយដាំថ្មីភ្លាមៗ ទើបល្អចំពោះសុខភាពរបស់អ្នក។
  3. អ្នកអាចពិសារម្រះ ផ្លែប៉ោម ផ្លែស្វាយ ក្រូចឆ្មារ គីវី និងបន្លែបៃតង ដើម្បីបញ្ចេញជាតិពុលពីក្នុងរាងកាយអ្នក។ ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងអាចរក្សាស្បែកអ្នកឲ្យស្អាតដូចដើម។ ដូចនេះ អ្នកអាចជ្រើសរើសអាហារ៣ប្រភេទខាងលើនេះ ដើម្បីរក្សាស្បែកអ្នកឲ្យស្រស់ថ្លា មិនស្រអាប់ឡើយក្រោយពេលដែលសម្រាលកូនរួច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)