ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអារម្មណ៍ដែលអ្នកម្តាយអាចទទួលបានថាខ្លួនជិតដល់ថ្ងៃកើតហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលជិតដល់ថ្ងៃកើត អ្នកម្តាយនឹងមានអារម្មណ៍ថាឃ្លានជានិច្ច ដោយញ៉ាំប៉ុណ្ណាក៏មិនគ្រប់ដែរ តែងតែមានអារម្មណ៍ថាក្រពះទទេរជានិច្ច។ ការដែលមានអារម្មណ៍បែបនេះ មានន័យថារាងកាយត្រូវការអាហារច្រើនដើម្បីទ្រទ្រង់ ព្រោះពេលគ្រប់ខែ អ្នកត្រូវការថាមពលខ្លាំងដើម្បីបង្កើតកូនចេញមក។
- នៅពេលដែលអ្នកជិតគ្រប់ខែ អ្នកនឹងតែងតែចូលបន្ទប់ទឹកជានិច្ច ព្រោះអ្នកតែងមានអារម្មណ៍ថាចង់បត់ជើងតូច។ ការដែលមានអារម្មណ៍បែបនេះ គឺកូនចាប់ផ្តើមធ្លាក់ចុះមកក្រោមហើយ ដោយធ្វើឲ្យអ្នកតែងមានអារម្មណ៍ថាចង់នោម។
- នៅពេលដែលអ្នកជិតដល់ខែសម្រាល កូនក្នុងពោះនឹងនៅមិនស្ងប់ឡើយ ដោយធ្វើឲ្យអ្នកតែងមានអារម្មណ៍ឈឺពោះ។ នៅពេលដែលអ្នកជិតដល់ថ្ងៃ ស្បូនអ្នកនឹងចាប់ផ្តើមបើក ដោយក្នុងមួយម៉ោងអាចបើកម្តង។ ប៉ុន្តែពេលដែលកាន់តែជិតដល់ថ្ងៃមែនទែន ស្បូនអ្នកនឹងបើករៀងរាល់១០នាទីម្តង ហើយអ្នកនឹងមានអារម្មណ៍ថាចង់បត់ជើងធំ។ នៅពេលដែលកើតមានអាការៈនេះ ហើយអ្នកមិនទៅពេទ្យ ថែមទាំងចេញឈាមក្រហម មានន័យថាអ្នកម្តាយ និងកូនក្នុងផ្ទៃកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)