ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងដែលអ្នកម្តាយគួរតែចូលគេង ដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលនារីមានផ្ទៃពោះ គួរតែចូលគេងឲ្យបានមុនម៉ោង១០ជាការល្អបំផុត។ ក្រោយពេលដែលមានផ្ទៃពោះ រយៈពេលនៃការគេងត្រូវតែវែងជាមនុស្សធម្មតា ដោយមួយយប់គួរតែគេងឲ្យបានគ្រប់ពី៨ទៅ៩ម៉ោង។ ចំណែកពេលថ្ងៃត្រង់ គួរតែគេងឲ្យបានពីមួយទៅពីរម៉ោង ដោយមិនគួរគេងហួសម៉ោងនឹងទេ ទើបយប់ឡើងអ្នកអាចគេងបានមុនម៉ោង១០។ ការចូលគេងឲ្យត្រូវម៉ោងបែបនេះ អាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ដោយមានខួរក្បាលដែលឆ្លាតវៃខ្លាំង មិនស្ពឹកនោះទេ។ ជាពិសេស សុខភាពអ្នកម្តាយក៏មិនងាយទ្រុឌទ្រោមដែរ ដោយមានលក្ខណៈរឹងមាំ ទើបងាយស្រួលក្នុងការបង្កើតកូន។ ដូចនេះ អ្នកគួរតែគេងឲ្យត្រូវម៉ោងទាំងនេះ ទើបមិនបំផ្លាញសុខភាពរបស់អ្នកទាំងពីរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)