ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកងាយមានកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកគួរតែផ្លាស់ប្តូររបបអាហាររបស់អ្នក ដោយគួរតែកាត់បន្ថយញ៉ាំអាហារបំពង និងអាហារកំប៉ុង ព្រោះសារធាតុដែលមានក្នុងនោះមិនត្រឹមតែធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកទេ ថែមទាំងអាចសម្លាប់ស្ពែម៉ាតូសូអ៊ីត និងមេជីវិតញីទៀតផង។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចមានផ្ទៃពោះបានសម្រេច។
- សម្ពាធការងារ សម្ពាធអារម្មណ៍ និងរឿងមិនសប្បាយចិត្ត រឿងខ្វល់ខ្វាយទាំងឡាយ អ្នកគួរតែបោះចោលឲ្យឆ្ងាយ ព្រោះបើអ្នកកើតទុក្ខច្រើន នឹងធ្វើឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះណាស់។ ដូចនេះ អ្នកគួរតែរៀនរក្សាអារម្មណ៍ឲ្យសប្បាយ ទើបអាចមានកូនបាន។
- ចំណុចដែលសំខាន់ អ្នកគួរតែរាប់ឲ្យដឹងថ្ងៃនៃការបង្កកំណើត ទើបអ្នករួមភេទរួច អាចផលិតបានកូន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចធ្វើឲ្យអ្នកអាចបង្កើតបានកូនម្នាក់ដែលគួរឲ្យស្រឡាញ់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)