ផ្លែជម្ពូរទំនងជាមិនសូវមានច្រើនក្នុងប្រទេសយើងទេ ដោយសារតែវាមានតម្លៃថ្លៃបន្តិច ដូច្នេះក៏មិនសូវមានមនុស្សញ៉ាំវាច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាក៏ត្រូវបានប្រជាជនខ្មែរយើងដាំជាដំណាំហូបផ្លែតាមផ្ទះជាច្រើនផងដែរ ជាពិសេសក្នុងទីក្រុងភ្នំពេញយើងតែម្តង។ 

ក្រៅពីផ្តល់ឱជារសឆ្ងាញ់ពិសេស ផ្លែជម្ពូរត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើន ហើយខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្តើមទទួលទានវាចាប់ពីពេលនេះដែរ៖

ច្រោះជាតិពុលក្នុងខ្លួន

ដោយសារតែផ្លែជម្ពូរមានសមត្ថភាពបញ្ចុះទឹកនោមបានតិចតួច ដូច្នេះវានឹងចូលរួមក្នុងការបញ្ចេញចោលនូវសារធាតុពុល និងកាកសំណល់ចេញពីរាងកាយបាន។ តាមរយៈការបង្កើនចំនួនទឹកនោម តម្រងនោមនឹងកាន់តែបញ្ចេញជាតិពុលពីក្នុងឈាមបានកាន់តែលឿន។ 

ជំរុញដល់ចលនាទៀងទាត់របស់ពោះវៀន

ការញ៉ាំផ្លែជម្ពូរទៀងទាត់នឹងជួយបង្ការការទល់លាមកបាន ដោយសារតែសម្បូរជាតិសរសៃ។ អ្នកជំនាញនិយាយថា ការបញ្ចូលអាហារសម្បូរជាតិសរសៃក្នុងរបបអាហារដូចជា ផ្លែជម្ពូរនេះ ក៏ប្រហែលជាជួយបង្ការជំងឺឬសដូងបាត និងមហារីកពោះវៀនធំដែរ។ 

ថែរក្សាសុខភាពបេះដូង

ប្រព័ន្ធរំលាយអាហារមិនត្រឹមតែជាសរីរាង្គតែមួយគត់ដែលអាចទទួលបានប្រយោជន៍ច្រើនពីជាតិសរសៃក្នុងផ្លែចម្ពូរទេ តែក៏ជំរុញដល់របត់ឈាមរត់ដែរ។ ជាតិសរសៃក្នុងផ្លែជម្ពូនឹងជួយច្រោះកូឡេស្តេរ៉ុលអាក្រក់មួយចំនួនចេញពីអាហារដែលអ្នកញ៉ាំ ដូច្នេះ​សរសៃឈាមនឹងស្អាតល្អ សម្រាប់ថែរក្សាបេះដូងកុំឲ្យងាយកើតជំងឺ។ 

ផ្តល់ជាតិប៉ូតាស្យូម

ប៉ូតាស្យូមជាជាតិរ៉ែមួយប្រភេទដែលអាចបង្ការជំងឺលើសសម្ពាធឈាមបាន តាមរយៈបន្ធូរដល់ជញ្ជាំងសរសៃឈាម និងជំរុញដល់របត់ឈាមរត់កាន់តែល្អ។ ក្រៅពីនេះ ប៉ូតាស្យូមគឺជាសារធាតុដ៏សំខាន់មួយសម្រាប់មុខងារធម្មតារបស់សាច់ដុំ។ យើងអាចទទួលបានជាតិប៉ូតាស្យូមយ៉ាងស្រួលតាមរយៈការញ៉ាំផ្លែជម្ពូរជាអាហារសម្រន់។ 

ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម

តាមការសិក្សាបានឲ្យរដឹងថា សារធាតុ Jambosine ក្នុងផ្លែជម្ពូរ ត្រូវបានគេស្គាល់ថាអាចសម្របសម្រួលដល់ការបម្លែងជាតិអាមីដុងទៅជាស្ករបាន ដែលវាជាដំណឹងល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការញ៉ាំផ្លែជម្ពូរជាពិសេសក្រោយពេលបាយរួច អាចការពារកុំឲ្យឡើងជាងស្ករក្នុងឈាមបាន។ 

ទប់ស្កាត់ការបង្ករោគ និងជំងឺ

ជីវជាតិមួយក្នុងចំណោមជីវជាតិជាច្រើនក្នុងផ្លែជម្ពូរគឺវីតាមីន C ដែលវាមានលក្ខណៈសម្បត្តិល្អបំផុតក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។ 

ជួយឲ្យស្បែកមើលទៅនៅក្មេង

សព្វថ្ងៃនេះមានផលិតផលថែរក្សាសម្រស់ ឬទប់ស្កាត់ភាពចាស់ជាច្រើនដែលលក់តាមទីផ្សាយ ត្រូវបានគេរកឃើញថាមានសារធាតុវីតាមីន C ក្នុងកម្រិតខ្ពស់ ព្រោះវាជាជីវជាតិដ៏សំខាន់មួយក្នុងការសំយោគកូឡាជែនសម្រាប់ថែរក្សាស្បែកកុំឲ្យជ្រីវជ្រួញ។ មានន័យថា ការញ៉ាំផ្លែជម្ពូរដែលសម្បូរវីតាមីន C មានតម្លៃថោកហើយអាចធ្វើឲ្យសម្រស់កាន់តែនៅក្មេងថែមទៀត។ 

បញ្ឈប់ជំងឺមហារីក

វីតាមីន C ពិតចាអង់ទីអុកស៊ីដង់ដែលខ្លាំងក្លាបំផុត ព្រោះវាអាចបន្សាប ឬកម្ចាត់រ៉ាឌីកាលសេរីបានមុនពេលវាបង្កជាបញ្ហាក្នុងខ្លួន ជាពិសេសមហារីកតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះហើយគឺជាហេតុផលដែលវីតាមីន C ក្នុងផ្លែជម្ពូរជួយអ្នកកាត់បន្ថយការប្រឈមជំងឺមហារីកបាន កាលណាទទួលទានវាជាប្រចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង