ក្មេងៗជាពិសេសទារកតូចៗ មិនមែនតែងតែអាចនិយាយបានឡើយនៅពេលមានអ្វីមួយខុសប្រក្រតីចំពោះគេ។ ការស្តាប់មិនលឺសម្លេង អាចកើតឡើងលើមនុស្សយើងអស់មួយជីវិតក៏មានដែរ ហើយវាក៏មិនមានករណីដែលលើកលែងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីដែលក្មេងមិនអាចស្តាប់លឺតាំងពីកើតមក គឺគេនឹងមិនអាចចេះនិយាយសោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អាការៈព្រមាននៃការស្តាប់មិនលឺសម្លេងលើទារកតូចៗអាចសម្គាល់ដឹងតាមលក្ខណៈដូចខាងក្រោមនេះ៖

  • ក្នុងចំណោមទារកទើបនឹងកើត ពេលគេធំឡើងគឺមិនអាចឆ្លើយតប ឬស្តាប់លឺឈ្មោះគេ ឬសម្លេងលឺខ្លាំងៗបាន និងមិនព្យាយាមស្វែងរកសម្លេងដែលគេលឺ
  • ដល់ពេលអាយុបាន ២ឆ្នាំ ក្មេងមិនលេងអ្វីដែលលឺសម្លេង ឬស្វែងរកសម្លេងរបស់អ្នក
  • ក្នុងចំណោមក្មេងទើបចេះដើរតេសតាស គឺមិនអាចចូលរួមលេងហ្គេមណាដែលមានសម្លេង ឬប្រើប្រាស់ប្រយោគនិយាយយ៉ាងហោចណាស់ពីរមាត់បានទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ដល់ពេលក្មេងអាយុ ៣ឆ្នាំ គេមិនឆ្លើយតបនឹងគោលដៅសាមញ្ញៗ ឬប្រយោគដូចជា “អត់ទេ” ឬ “អត់បាន” ឡើយ៕
Loading...