កន្ទួលរមាស់លើស្បែកក្រោមសុដន់គឺជារឿងកើតមានជាញឹកញាប់លើស្រ្តីដែលមានសុដន់ធំៗ ឬធាត់ៗ។ វាច្រើនតែកើតឡើងជាការរលាកនៅក្រោមស្បែកផ្នត់ៗក្រោមសុដន់តែម្តង។ ចំពោះហេតុផលរបស់វាវិញអាចមានច្រើនដូចជា ការបែកញើសជាប់ មានជំងឺទាក់ទងនឹងការពាក់អាវទ្រនាប់ និងកង្វះខ្យល់អាកាសចេញចូលនៅចន្លោះស្បែក និងខោអាវ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការព្យាបាលខ្លះៗដែលអាចជួយដោះស្រាយបញ្ហាកន្ទួលរមាស់បែបនេះបានយ៉ាងមានសុវត្ថិភាព៖
ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចប្រើដើម្បីបន្ថយការកើតកន្ទួលរមាស់នៅក្រោមសុដន់បាន។ អ្នកគ្រាន់តែចិតយកជែលរបស់ប្រទាលមួយនេះហើយ យកវាស្អំនៅលើស្បែកដែលរលាករយៈពេល ២០នាទី ហើយលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច។ អ្នកអាចធ្វើបែបនេះឡើងវិញពីរទៅបីដងក្នុងមួយថ្ងៃរហូតដល់បាត់កន្ទួល។
ក្រូចឆ្មា
អ្នកក៏អាចប្រើប្រាស់ទឹកក្រូចឆ្មាដើម្បីជួយបំបាត់កន្ទួលរមាស់បាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វីតាមីន C ដែលមានក្នុងទឹកក្រូចឆ្មាដើរតួនាទីជាសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយឲ្យស្បែកដែលរលាកក្រហមនោះឆាប់ត្រឡប់មកសភាពដើមវិញ និងបង្ការការបង្ករោគទៀត៕