ខែចេត្រច្រើនតែងាយនឹងដាក់សម្ពាធទាំងមនុស្សស្បែកសទៅជាខ្មៅវិញ ជាពិសេសកន្លែងដែលមិនមានការបិតបាំង រហូតដល់មើលឃើញស្នាមខ្មៅបែបអាក្រក់បាន។ រឿងនេះបើសិនជាកើតឡើងយូរ វាក៏ងាយនឹងក្លាយទៅជាភាពជ្រីវជ្រួញដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយបានជាមនុស្សជាច្រើនព្យាយាមបិតបាំងកន្លែងដែលមានស្នាមខ្មៅដោយសារព្រះអាទិត្យនេះឲ្យស្មើសាច់វិញ ប៉ុន្តែការដែលធ្វើបែបនេះច្រើនពេកអាចធ្វើឲ្យស្បែកស្ងួត និងខូចខាតបាន។ យ៉ាងណាមិញ ខ្ញុំមានវិធីខ្លះៗដែលអាចជួយអ្នកបាន។
ផ្លែឪឡឹក
ផ្លែឈើមួយនេះមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនទេ តែក៏អាចព្យាបាលភាពខ្មៅ ឬក្រហមដោយសារតែពន្លឺព្រះអាទិត្យបានដែរ។ ផ្លែឪឡឹកផ្ទុកទៅដោយសារធាតុ Lycopene វីតាមីន A និង Beta-carotene ដែលអាចជួយដល់ការព្យាបាលស្បែកក្រហមដោយសារតែពន្លឺព្រះអាទិត្យបាន។ អ្នកគ្រាន់តែយកចំណិតឪឡឺកមួយស្លាយស្អំពីលើស្បែកដែលក្រហមនោះ ហើយទុកចោលពីរបីនាទីចាំលាងសម្អាតវិញ។ អ្នកអាចធ្វើបែបនេះច្រើនដងបើសិនជាចាំបាច់។
យ៉ាអួ និងប៉េងប៉ោះ
ប៉េងប៉ោះនឹងជួយផ្តល់ភាពភ្លឺរលោងដល់ស្បែកដោយសារតែអង់ទីអុកស៊ីដង់របស់វា ខណៈពេលដែលយ៉ាអួរមានជាតិឡាក់ទិចអាស៊ីតដែលអាចផ្តល់ភាពទន់ដល់ស្បែកបាន។ ចូរចិតសម្បកប៉េងប៉ោះមួយផ្លែចេញឲ្យអស់ ហើយដាក់វាកិនជាមួយនឹងយ៉ាអួរមួយទៅពីរស្លាបព្រាកាហ្វេ។ បន្ទាប់មក អ្នកអាចយកល្បាយនេះមកលាបលើស្បែកដែលក្រហម ហើយទុកចោល ២០នាទី ចាំលាងជម្រះចេញ។
ទឹកដំឡូងបារាំង
ដំឡូងបារាំងមានរសជាតិឆ្ងាញ់ណាស់នៅពេលដុត ឬចៀន ប៉ុន្តែនៅពេលនិយាយដល់ការថែរក្សាស្បែកវិញ វាត្រូវបានគេស្គាល់ថាអាចជួយបន្ថយភាពមើលឃើញស្នាមខ្មៅៗក្រោមភ្នែកបាន។ រឿងមួយផ្សេងទៀតដែលដំឡូងបារាំងអាចធ្វើបានដែឬនោះគឺ ផ្តល់ភាពភ្លឺថ្លាដល់ស្បែកដែរ។ ចូរច្របាច់យកទឹករបស់ដំឡូងបារាំង ហើយយកវាលាបលើស្បែក ហើយទុកចោល ១០ ទៅ ១២នាទី ចាំលាងសម្អាតវិញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏អាចយកចំណិតដំឡូងនេះដែលហាន់ស្តើងៗបិតពីលើមុខ និងភ្នែគ ដើម្បីសម្រួលដល់ស្បែកដែលរលាកដោយសារតែពន្លឺព្រះអាទិត្យបានដែរ៕