ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាកូនមានសុខភាពល្អឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនមានសុខភាពល្អ កើតមកគេនឹងយំ ហើយចាប់ផ្តើមដកដង្ហើមធម្មតា។ ក្នុងរយៈពេល២អាទិត្យដំបូងក្រោយកើតចេញមក កូនអាចដកដង្ហើមពី៤០ទៅ៥០ដងរាល់នាទី។
- ទារកដែលមានសុខភាពល្អ ជីពចរ របស់គេអាចលឿនជាងមនុស្សធំ ដោយ១២០ទៅ១៤០ដងក្នុងរាល់នាទីជាការធម្មតា។
- ក្រោយកើតចេញមក២ទៅ៣ថ្ងៃស្បែកូនអាចលឿង ប៉ុន្តែអាការៈនេះអាចបាត់ទៅវិញ។ នៅពេលដែលមិនបានលឿង ហើយលឿងទៅៗ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
- ក្រោយពេលដែលកូនកើតចេញមក សីតុណ្ហភាពអាចចាប់ពី៣៧ ដល់៣៧កន្លះអង្សាសេជារឿងធម្មតា។ ប៉ុន្តែបើអ្នកមិនប្រយ័ត្នពីភាពកក់ក្តៅ សីតុណ្ហភាពនោះអាចធ្លាក់ចុះដល់៣៦អង្សា។
- ទម្ងន់របស់ទារកដែលមានសុខភាពល្អជាធម្មតាគឺចាប់ពី៣០០០ដល់៤០០០ក្រាម។ ប៉ុន្តែបើតិចជាង២៥០០ក្រាម នោះកូននៅមិនទាន់រឹងមាំទេ។
- ទារកដែលមានសុខភាពល្អ ពេលបាន២ខែ គេនឹងអាចមើលឃើញបណ្តើរៗ ដោយក្រសែលភ្នែកអាចមើលតាមរបស់លេងបាន។
- កូនដែលមានសុខភាពល្អ នឹងចាបផ្តើមស្តាប់បានក្រោយបាន៣ទៅ៧ថ្ងៃ ដោយលីសម្លេងខ្លាំង អាចញាក់ភ្នែក។
- ការបត់ជើងធំរបស់ទារកដែលមានសុខភាពល្អ អាចមានពណ៌ខ្មៅគ្មានក្លិនក្រោយកើតបាន២ថ្ងៃ ប៉ុន្តែនឹងប្រែជាលឿងក្រោយបៅទឹកដោះគោរួច។
- កូនដែលមានសុខភាពល្អក្រោយកើតបាន២៤ម៉ោងនឹងចាប់ផ្តើមនោមចេញមក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855