ការប្រឈមខ្ពស់ជាងគេនឹងមហារីកថ្លើម គឺដោយសារតែជំងឺក្រិនថ្លើមដែលបង្កឡើងដោយជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ និងជំងឺខ្លាញ់រុំថ្លើមដែលមិនមែនគ្រឿងស្រវឹង។ ជំងឺក្រិនថ្លើមកើតឡើងដោយសារតែមូលហេតុច្រើនណាស់ ហើយក៏ជាកត្តាប្រឈមមួយរបស់មហារីកថ្លើមដែរ។
កត្តាប្រឈមនឹងមហារីកថ្លើមលើជំងឺក្រិនថ្លើមនោះគឺជាមនុស្សប្រុស អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ មនុស្សធាត់ជ្រុល មានជំងឺរលាកថ្លើមប្រភេទ B និង C ញ៉ាំគ្រឿងស្រវឹងច្រើន និងមានចំនួនជាតិដែកច្រើនពេកក្នុងឈាម។
ជំងឺរលាកថ្លើមប្រភេទ B ក៏ជាកត្តាប្រឈមនឹងមហារីកថ្លើមដែរទោះបីជាមិនបង្កជាជំងឺក្រិនថ្លើមក៏ដោយ។ ដូច្នេះបើសិនជាអ្នកមិនចង់កើតមហារីកថ្លើម អ្នកមិនត្រូវទទួលទានគ្រឿងស្រវឹងច្រើនឡើយ។ ទន្ទឹមនោះអ្នកក៏ត្រូវប្រយ័ត្នផងដែរការពារខ្លួនពីការកើតជំងឺរលាកថ្លើមប្រភេទបេនិងសេ៕