ក្រូចសើច ជាប្រភេទផ្លែឈើមួយប្រភេទដែលមានសំបកគ្រើមៗ ប៉ុន្តែមានទំហំប៉ុននឹងក្រូចឆ្មារដែរ។ ហើយក៏ព្រោះតែក្រូចសើចមិនសូវសំបូរទឹកដូចក្រូចឆ្មារ នោះគេតែងប្រើប្រាស់សំបក និងស្លឹករបស់វាទៅបន្ថែមក្នុងអាហារផ្សេងៗដើម្បីបង្កើនឱជារស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់ក្រូចសើចហើយ តែប្រហែលជាមិនធ្លាប់ដឹងទេថាវាអាចផ្ដល់អត្ថប្រយោជន៍ប្រសើរៗចំពោះសុខភាព! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបញ្ហាអោយយដឹងឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃក្រូចសើច ៖

១. រក្សាសុខភាពបេះដូងល្អប្រសើរ

ធ្លាប់ដឹងទេថាសសៃឈាមរបស់អ្នកត្រូវការវីតាមីន C ដើម្បីរក្សាបាននូវភាពបត់បែនដែលចាំបាច់សម្រាប់គ្រប់គ្រងកំណត់កម្រិតសម្ពាធឈាម? ក្រូចសើច ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយរក្សាសសៃឈាមអាកទែពីការស្ទះ ដោយទប់ស្កាត់ជាតិកូឡេស្តេរ៉ូលមិនល្អជៀសផុតពីបញ្ហាបេះដូងផ្សេងៗ រួមទាំងជំងឺស្ទះសសៃឈាមបេះដូង។

២. សម្អាតឈាម

ក្រូចសើច មានផ្ទុកសមាសធាតុ volatile ដែលអាចទប់ស្កាត់កម្ចាត់ពពួកមេរោគវីរុសក្នុងឈាមបានយ៉ាងប្រសើរ។ សមាសធាតុ volatile ក៏ជួយប្រព័ន្ធទឹករងៃ និងថ្លើមក្នុងការកម្ចាត់សារធាតុពុលផ្សេងៗចេញពីរាងកាយផងដែរ។

៣. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ

អ្នកអាចកែប្រែក្រូចសើចទៅជាតែបានយ៉ាងងាយ ដោយគ្រាន់តែដាក់ក្រូចសើចប៉ុន្មានបន្ទះឆុងក្នុងទឹកក្ដៅមួយកែវ។ ការទទួលទាន “តែក្រូចសើច” មានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ និងប្រឆាំងការរលាក។

៤. សុខភាពស្បែក

ក្រូចសើច ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយរក្សាសុខភាពស្បែកល្អប្រសើរ និងថែមទាំងធ្វើឲ្យមើលទៅក្មេងជាងវ័យផងដែរ។ នោះក៏ព្រោះតែវីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់នូវរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វីតាមីន C ក៏ចាំបាច់សម្រាប់ការផលិតកូឡាជែនគួរអោយកត់សម្គាល់។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ទោះបីជាក្រូចសើចមិនសម្បូរទឹកដូចក្រូចឆ្មារក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ហើយអ្នកអាចទទួលបានវីតាមីន C ពីក្រូចសើចតាមរយៈការប្រើប្រាស់សំបក និងសាច់របស់វា។ ការបន្ថែមក្រូចសើចចូលក្នុងរបបអាហារប្រចាំថ្ងៃនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទប់ស្កាត់កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង