ធ្លាប់ដឹងទេថាការជ្រើសរើសប្រភេទអាហារត្រឹមត្រូវដើម្បីទទួលទានអាចជួយបង្កើនភាពមានកូនបាន? ហើយការមានរបបអាហារត្រឹមត្រូវក៏ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះប្រសិនបើអ្នកព្យាយាមមានផ្ទៃពោះមួយរយៈហើយ ប៉ុន្តែមិនបានសម្រេច ចូរបន្ថែមអាហារទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ថាតើអាហារអ្វីខ្លះទៅដែលអាចជួយឱ្យអ្នកឆាប់មានកូន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីអាហារដែលអ្នកគួរទទួលទាន ប្រសិនបើចង់មានផ្ទៃពោះឆាប់ ៖
១. អាហារដែលមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់
សម្រាប់គូស្វាមីភរិយាដែលកំពុងព្យាយាមមានផ្ទៃពោះ ចូរកុំភ្លេចបន្ថែមប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ក្នុងរបបអាហារប្រចាំថ្ងៃ។ ស៊ុត, គ្រាប់អាល់ម៉ុន, ត្រីធូណា និងសូម្បីតែសាច់សត្វមាន់, ទា ឬក្ងាន ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនភាពមានកូនបាន។
២. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការមានផ្ទៃពោះ និងបង្កកំណើត ហើយក៏ចាំបាច់សម្រាប់ស្ត្រីកំពុងពពោះផងដែរ។
៣. បន្លែ និងផ្លែឈើ
បន្លៃបៃតង និងផ្លែឈើស្រស់ៗមិនត្រឹមតែប្រសើរចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ការឆាប់មានផ្ទៃពោះផងដែរ។ ប្រសិនបើអ្នកចង់ឆាប់មានកូន ចូរបង្កើនការទទួលទានបន្លែបៃតង និងផ្លែឈើដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ ការរួមបញ្ចូលបន្លែបៃតង និងផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃជួយធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនមានភាពរឹងមាំ ហើយក៏ភ្ជាប់ស៊ុតបង្កកំណើតទៅនឹងស្បូន។
៤. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ការឆាប់មានផ្ទៃពោះ។ វីតាមីន C មានប្រសិទ្ធិភាពខ្ពស់ដែលជួយក្នុងការលូតលាស់នៃពងស៊ុតទុំ ក៏ដូចជាដំណើរការនៃការបញ្ចេញពងអូវុល។ លើសពីនេះទៅទៀត ផ្កាខាត់ណាខៀវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយការផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនចាំបាច់ផ្សេងទៀតផងដែរ។ ក្រៅពីនេះ ការទទួលទានប្រូខូលីក៏ជួយបង្កើនកម្រិតនៃជាតិដែកក្នុងរាងកាយដែលទប់ស្កាត់ជំងឺស្លេកស្លាំងក្រោយពេលសម្រាលកូនគួរអោយយកត់សម្គាល់។
៥. អាហារមានផ្ទុកជាតិអាស៊ីតហ្វូលិក
សម្រាប់អ្នកដែលចង់ឆាប់មានផ្ទៃពោះ ចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីតហ្វូលិក។ធញ្ញជាតិគ្រាប់ពេញ, ផ្លែឈើរសជាតិជូរ, ស៊ុត, ល្ហុង និងបន្លែបៃតង ជាដើម គឺសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតហ្វូលិក៕