ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់បានទទួលទានដំណាំល្មើហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា គ្រាន់តែទទួលទានដំណាំល្មើ ៣ ដងក្នុងមួយសប្តាហ៍អាចផ្ដល់អត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលចំពោះសុខភាពបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមពិតទៅ ល្មើ មិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភេទនៃផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់, វីតាមីន, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយព្យាបាលប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ដើម្បីជាការប្រសើរអ្នកគួរទទួលទានល្មើត្រឹមពី ៣ ទៅ ៥ ផ្លែក្នុងមួយថ្ងៃបានហើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងធ្វើការបង្ហាញអោយដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានដំណាំផ្លែល្មើ ៖

១. ទប់ស្កាត់បញ្ហាទល់លាមក

នោះក៏ព្រោះតែដំណាំល្មើមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយទប់ស្កាត់ ក៏ដូចជាដោះស្រាយបញ្ហាទល់លាមកបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ការរួមបញ្ចូលអាហារមានផ្ទុកជាតិសសៃខ្ពស់ដូចជា ដំណាំផ្លែល្មើក្នុងរបបអាហារប្រចាំថ្ងៃ ក៏អាចទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត និងមហារីកពោះវៀនធំផងដែរ។

២. គ្រប់គ្រងសម្ពាធឈាម

ល្មើ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រងជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ ព្រមទាំងធ្វើអោយកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។

៣. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម

ដំណាំល្មើ ក៏មានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមគួរអោយកត់សម្គាល់។ គួរបញ្ជាក់ផងដែរថា កោសិកាគ្រាប់ឈាមក្រហម ក៏ចាំបាច់ណាស់ដែរក្នុងការដឹកនាំអុកស៊ីសែនទៅគ្រប់កោសិកានៃរាងកាយ។

៤. បង្កើនសុខភាពឆ្អឹង

ដំណាំល្មើ ក៏ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម, សេលេញ៉ូម, ទង់ដែង, ម៉ាញ៉េស្យូម និងវីតាមីន K រួមទាំងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលល្អសម្រាប់សុខភាពឆ្អឹងរឹងមាំផងដែរ។

៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ដំណាំល្មើ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃដែលចាំបាច់សម្រាប់សុខភាពបេះដូង រួមទាំងសសៃឈាមបេះដូង ដោយវាជួយសម្អាត និងបើកសសៃឈាមដែលកកស្ទះ។ ល្មើថែមទាំងជាប្រភពដ៏ប្រសើរនៃសមាសធាតុ isoflavones ដែលមានប្រយោជន៍បំផុតជួយក្នុងការព្យាបាលទប់ស្កាត់បញ្ហានៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងល្អប្រសើរផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង